អាកាសយានិក​ជប៉ុន​ដែ​ល​ស្រវឹង ត្រូវបាន​កាត់ទោស​ដាក់​គុក​១០​ខែ​

1916
ចែករម្លែក
  • 24
    Shares

អាកាសយានិកជប៉ុនម្នាក់ត្រូវបានតុលាការអង់គ្លេសសំរេចដាក់គុក១០ខែក្រោយពីត្រូវបានគេពិនិត្យរកឃើញថាមានជាតិស្រវឹងហួសកំរិតកំណត់ដល់ទៅ៩ដង ក្នុងពេលបុរសនៅត្រៀមបើកយន្តហោះដឹកអ្នកដំណើរចេញពីអាកាសយានដ្ឋានអង់គ្លេសមួយ។

ចៅក្រម បានផ្តន្ទាទោសលោក កាត់ស៊ូតុស៊ី ជីតស៊ូកាវ៉ា អាយុ៤២ឆ្នាំ ដោយថាលទ្ធភាពដែលគាត់បញ្ជាយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Japan Airlines (JAL)«គួរអោយខ្លាច»។

កាត់ស៊ូតុស៊ី ជីតស៊ូកាវ៉ា ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានHeathrowកាលពីថ្ងៃ២៨តុលាក្រោយពីការធ្វើតេស្តិ៍ដង្ហើមនៅ៥០នាទីមុនយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍JALចេញដំណើរទៅកាន់ទីក្រុងតូក្យូ។គាត់ត្រូវបានរកឃើញមានជាតិអាល់កុល១៨៩មីលីក្រាមនៅក្នុងឈាម ខណៈកំរិតស្របច្បាប់អនុញ្ញាតត្រឹមតែ២០មីលីក្រាម។

ជីតស៊ូកាវ៉ាបានសារភាពថាបានបំពេញមុខងារអាកាសចរណ៍មួយនៅពេលលទ្ធភាពរបស់គាត់ត្រូវធ្វើអោយអន់ថយដោយគ្រឿងស្រវឹង។ចៅក្រមបានពណ៌នាអាកាសយាននិកដែលបាត់បង់ការងារនេះថាស្ថិតក្នុងសភាពស្រវឹងខ្លាំងនៅមុនការហោះនាថ្ងៃ២៨តុលានិងថា«សុវត្ថិភាពសំខាន់បំផុតសំរាប់អ្នកដំណើរលើយន្តហោះទាំងអស់ដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយ។សុវត្ថិភាពរបស់គេប្រឈមហានិភ័យដោយសារភាពស្រវឹងរបស់អ្នក។លទ្ធភាពគ្រប់គ្រងយន្តហោះគួរអោយខ្លាច។ផលវិបាករបស់អ្នកនៅក្នុងយន្តហោះគួរអោយអន្តរាយខ្លាំង»។

ជីតស៊ូកាវ៉ា ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសន្តិសុខព្រលានបានធំក្លិនស្រា និងមើលទៅគាត់ដូចជាស្រវឹងនិងភ្នែកមមីរ រួមទាំងពិបាកឈរថែមទៀត។

អនុប្រធានក្រុមហ៊ុន Japan Airlinesបានធ្វើការសុំទោសនិងបាននិយាយថាសហការីរបស់គាត់មិនព្យាយាមបិទបាំងអំពើរបស់កាត់ស៊ូតុស៊ី ជីតស៊ូកាវ៉ា ទេនិងថាក្រុមហ៊ុនកំពុងធ្វើការដើម្បីកុំអោយហេតុការណ៍បែបនេះកើតមានជាថ្មី។

សូមបញ្ជាក់ថា យន្តហោះដែលលោកកាត់ស៊ូតុស៊ី ជីតស៊ូកាវ៉ា ប្រុងបើកជា Boeing 777 ដាក់អ្នកដំណើរ២៤៤នាក់ បានចាកចេញទៅជប៉ុនដោយត្រូវពន្យារពេល៦៩នាទីកាលពីចុងខែមុន៕ដោយ៖វាសនា

កាត់ស៊ូតុស៊ី ជីតស៊ូកាវ៉ា បានកោរពុកមាត់ស្អាតនិងពាក់អាវពណ៌ប្រផេះ នៅពេលលោកនៅក្នុងគុកកាលពីថ្ងៃ២៩វិច្ឆិការនិងកាលពីត្រូវឃាត់ខ្លួនកាលពីថ្ងៃ២៨តុលា