អាកា​រៈ​បណ្ឌិត ស៊ុយ សារ៉េត នៅ​មិនទាន់​ធូរស្បើយ​ទេ ខណៈ​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​

914
ចែករម្លែក

ដោយ : វិបុល/ ​ភ្នំពេញ ៖ រហូតមកទល់​ពេលនេះ ស្ថានភាព​របួស​របស់​បណ្ឌិត​ស៊ុយ សារ៉េត ហាក់​នៅ​មិនទាន់មាន​ភាព ធូរស្បើយ​នៅឡើយ​ទេ ខណៈដែល​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់ ឯ​ប្រទេស​ថៃ​។​

​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​តេជគុណ​នាម Dejkun Chantra កាលពី​ថ្ងៃទី​៤ ខែមេសា បានឱ្យដឹងថា លោក​សាស្ត្រាចារ្យ​រងរបួស​ចំនួន​៤​កន្លែង ដែល​មកដល់​បច្ចុប្បន្ន​នៅតែ​ធ្ងន់​ដដែល​នោះ​គឺ ៖
១-​ត្រចៀក​ឆ្វេង​ត្រូវ​ថ្លង់​ស្ដាប់​អត់​ឮ​
២-​ភ្នែក​ឆ្វេង​មើល​ស្រវាំង​ឃើញ​ព្រាលៗ​និង​ទឹកភ្នែក​ហូរ​ក្ដៅ​ហើយ​ឈឺ​(​បែក​សរសៃ​កែវភ្នែក​)
៣-​ឆ្អឹង​ថ្ពាល់​ខាងឆ្វេង​បាក់​ប្រមាណ​៨០%
៤-​ក្រអូមមាត់​និង​ធ្មេញ​បាក់​អស់​ចំនួន​១១​ហើយ​លោក​នៅ​វិលមុខ ឈឺក្បាល រកកល់​ក្អួត​ម្ដងម្កាល ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក​សាស្ដ្រាចារ្យ​បណ្ឌិត ស៊ុយ សារ៉េត ដែលជា​គ្រូបង្រៀន នៅ​សាកលវិទ្យាល័យ​កម្ពុជា ត្រូវបាន​មនុស្ស​មួយក្រុម ខ្លះ​ប្រដាប់​ដោយ​ដុំថ្ម​ធំៗ ឈើ ព្រួត​វាយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហូរឈាម​ឡើង​ជោគ​អាវ និង​បំផ្លាញ​រថយន្ដ​ខូចខាត​យ៉ាងខ្លាំង ព្រោះតែ​ខឹង​លោក​បើក​រថយន្ដបុក​រះ​នៅតាម​ផ្លូវ​។ ជាមួយគ្នានេះ បើតាម​ការសាកសួរ​ជា​ជំ​ហ៊ាន​ដំបូង នៅក្នុង​ព្រឹត្តិការណ៍​កាលពី​ម្សិលមិញ​នេះ លោក ស៊ុយ សារ៉េត បាន​បាត់បង់​ថវិកា​ជិត​៣០០០​ដុល្លារ និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ផងដែរ​៕

បណ្ឌិតស៊ុយ សារ៉េត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ