អាកា​រៈ​ភ្លាមៗ​ដែល​បញ្ជាក់ថា អ្នក​កំពុង​តែមាន​ផ្ទៃពោះ​ជា​កូនភ្លោះ​

185
ចែករម្លែក

តើ​មាន​អ្វីដែល​បញ្ជាក់​ច្បាស់​ថា អ្នក​កំពុង​តែមាន​កូនភ្លោះ​ដែរ​ទេ​? នៅពេល​អ្នក​ចាប់ផ្តើម​មាន​អាកា​រៈ​នៃ​ការ​មាន​ផ្ទៃពោះ​អ្នក​ប្រហែលជា​ឆ្ងល់​ថា​តើ​អាកា​រៈទាំង​នោះ ធ្ងន់ធ្ងរ​មានន័យថា ជា​សញ្ញា​នៃ​ការ​មានកូន​ភ្លោះ​ឬ​អត់​? តើ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ត្រូវមាន អា​ការៈនឿយហត់ និង​ការ​ចង្អោ អាចមាន​ន័យ​អ្វី​ក្រៅពី​មាន​ផ្ទៃពោះ​ដែរ​ទេ​? កាលណា​អ្នក ចាប់ផ្តើម​មាន​ផ្ទៃពោះ​កាន់តែ​លឿន រាងកាយ​នឹង​ចាប់ផ្តើម​ផលិត​អ័រម៉ូន​ជាច្រើន និង​មានប​ម្រែ ប​ម្រួ​ល​រាងកាយ​ច្រើន​។ រឿងនេះ​គឺជា​សញ្ញា​ដំបូង​ដែល​បញ្ជាក់​អំពី​ការ​មាន​ផ្ទៃពោះ​។ ស្ត្រី​ភាគច្រើន​ដែលមាន​ផ្ទៃពោះ​ជា​កូនភ្លោះ​និយាយថា ពួកគេ​មាន​អារម្មណ៍​មួយ​ឬក៏​អារម្មណ៍​ថា ក្នុង​ពោះ​មានកូន​លើសពី​ម្នាក់​មុនពេល​ពួកគេ​ដឹង​ច្បាស់​។ ម្យ៉ាងវិញទៀត ខាងក្រោម​នេះ​គឺ ជា​អា​ការៈដែល​បញ្ជាក់ថា​អ្នក​កំពុង​តែមាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ហើយ​តាំងពី​ប៉ុន្មាន​សប្តាហ៍​ដំបូង​តែម្តង​៖

​ចាញ់កូន​
វា​មិនមែនជា​រឿង​ច្បាស់លាស់​ទេ​ដែលថា មនុស្ស​មួយចំនួន​ជួប​បញ្ហា​ចាញ់កូន ប៉ុន្តែ​ស្ត្រី​ភាគ ច្រើន​វិញ អាច​ចាប់ផ្តើម​មាន​អាកា​រៈ​នេះ​លឿន​បំផុត​នៅ​សប្តាហ៍​ទី​បួន​នៃ​ការ​មាន​ផ្ទៃពោះ ហើយក៏​ជា​ពេលវេលា​ត្រឹមត្រូវ​មួយ​បញ្ជាក់ថា​អ្នក​បាត់​រដូវ​។ ការកើនឡើង​នៃ​អ័រម៉ូន​មាន​ផ្ទៃពោះ hCH ជា​អ្នកធ្វើ​ឲ្យ​មាន​អារម្មណ៍​ចង្អោ​គ្រប់ពេល​។ ការដែល​មាន​អាកា​រៈ​ចង្អោ និង​ក្អួត​យូរ​រហូតដល់ សប្តាហ៍​ទី​៤ អាច​បញ្ជាក់ថា អ្នក​កំពុង​តែមាន​ផ្ទៃពោះ​កូន​លើសពី​ម្នាក់​ហើយ​។ ជា​អកុសល ការ​ចាញ់កូន​ធ្ងន់ធ្ងរ ឬ​រយៈពេល​យូរ​ក៏​អាច​បញ្ជាក់​អំពី​ជំងឺ Hyperemesis Gravidarum ដែល​ជាការ​ក្អួតចង្អោ​ធ្ងន់ធ្ងរ​ដោយសារ​តែមាន​ផ្ទៃ​ពពោះ​។

​អស់កម្លាំង​
ការ​អស់កម្លាំង​ក៏​ជា​អាកា​រៈ​ដំបូង​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង មុនពេល​បាត់​រដូវ​នៅ​សប្តាហ៍​ទី​៤ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​អស់កម្លាំង​។ ការកើនឡើង នៃ​អ័រម៉ូន ជាមួយនឹង​បញ្ហា​ដូចជា ពិបាក​គេង និង​នោម​ច្រើន​អាចជា​រឿង​ដែល​រំខាន​ដល់​ការ គេង​ខ្លាំង​។ ជាថ្មី​ម្តងទៀត វា​ក៏​មិនមាន​មធ្យោបាយ​ណាមួយ​ដែល​បញ្ជាក់​ច្បាស់​ថា ការ​អស់ កម្លាំង​បញ្ជាក់​អំពី​ការ​មានកូន​ភ្លោះ​ឡើយ​។ បើសិនជា​អ្នក​អស់កម្លាំង​បន្ថែម ចូរ​ធ្វើ​អ្វីដែល​អ្នក អាច​ធ្វើបាន​ដើម្បី​សម្រាក​គ្រប់គ្រាន់ រួមទាំង​ការ​ឆាប់​គេង និង​សម្រាក​ពេល​ថ្ងៃ​ផង​។

ការឡើង​ខ្ពស់​របស់​អ័រម៉ូន hCG
អ័រម៉ូន​នេះ​ត្រូវបាន​ផលិត​ចេញ​ក្នុងពេល​មាន​ផ្ទៃពោះ​។ តេស្ត​រក​ការ​មាន​ផ្ទៃពោះ​នៅផ្ទះ​គឺ​ដើម្បី រកមើល​អ័រម៉ូន​មួយ​នេះ​ក្នុង​ទឹកនោម​។ ខណៈពេល​តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​នៅផ្ទះ មិនអាច​ប្រាប់​អំពី​កម្រិត​អ័រម៉ូន hCG តែ​តេស្ត​ឈាម​អាច​បញ្ជាក់បាន​។ បើសិនជា​អ្នក​ត្រូវបាន ព្យាបាល​ឲ្យ​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​ត្រូវការ​បូម​ឈាម​ដើម្បី​មើល​ចំនួន​របស់ hCG នេះ​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​កូន​លើសពី​ម្នាក់ ច្រើន​តែមាន​ចំនួន hCG ខ្ពស់​ខ្លាំង​។

​ចង្វាក់បេះដូង​ទី​ពីរ​
ចង្វាក់បេះដូង​របស់​កូន​ប្រហែលជា​អាច​លឺ​លឿន​ពី​សប្តាហ៍​ទី​៨ ដល់ទី​១០​។ បើសិនជា​ឆ្មប​គិតថា គេ​លឺ​សម្លេង​ចង្វាក់បេះដូង​ទី​ពីរ​គេ​នឹង​ណែនាំ​ឲ្យ​ថត​អេកូ​ដើម្បី​អាច​មើលឃើញ​កូន​កាន់តែច្បាស់ បន្ថែមទៀត​។

​ឆាប់​ធ្វើ​ចលនា​
​ចាប់តាំងពី​ឪពុកម្តាយ​ភាគច្រើន​មិនបាន​ប្រាប់​អំពី​ការធ្វើ​ចលនា​របស់​កូន​រហូតដល់​សប្តាហ៍​ទី ១៨ តែ​វា​មិនមែនជា​អាកា​រៈ​ដំបូង​ដែរ​។ ទារក​ក្នុង​ផ្ទៃ​អាច​ចាប់ផ្តើម​ធ្វើ​ចលនា​តាំងពី​ដំបូង​មក​ម្លេះ ប៉ុន្តែ​វា​មិន​ទំនងជា​ធ្វើ​ឲ្យ​អ្នកដឹង​ឡើយ​លុះត្រាតែ​ដល់​ត្រីមាស​ទី​២​។ ពិតណាស់​ការ​មានកូន​ពីរ ឬ​ច្រើន​អាច​មានន័យថា អ្នក​នឹងមាន​អារម្មណ៍​ថា​កូន​មាន​ចលនា​តិចតួច​ជាង​ទា​រកតែ​ម្នាក់ ប៉ុន្តែ​វា​មិន​ទំនង​សោះ​ដែល​កើត​ត​ឡើង​មុន​ត្រីមាស​ទី​ពីរ​៕ ដោយៈ health.com.kh