អាជ្ញាធរខេត្ត​រ៉ាប់រង​ទាំងស្រុង​លើ​ភ្ញៀវ​ទេសចរណ៍​ពី​ក្នុង​នាវា​មក​ស្នាក់នៅ​លើគោក​ក្នុង​សណ្ឋាគារ​

96
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម​បាន​ធានារ៉ាប់រង​ទាំងស្រុង​លើ​អ្នកដំណើរ​ជា​ភ្ញៀវ និង​ក្រុម​បុគ្គលិក​បម្រើការ​របស់​នា​វា​VIKINGCRUISEJOURNEY​សរុប​ចំនួន​៥៨​នាក់​ដែល​បានធ្វើ​តេស្ត​លទ្ធផល​អវិជ្ជមាន​វិ​រុស​កូ​វិដ​១៩​។​

ក្រោយពី​បាន​ចំណាយពេល​ជាច្រើន​ម៉ោង​បញ្ចុះបញ្ចូល​អញ្ជើញ​ពួកគាត់​ឱ្យ​ឡើងគោក​មកកាន់​សណ្ឋាគារ​មេគង្គ​ដើម្បី​ស្នាក់នៅ​បណ្តោះអាសន្ន​តាមដាន​និង​ឱ្យ​ស្នាក់នៅ​បន្ទប់​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃនោះ​។​ដោយ​ពួកគាត់​បានរួម​ដំណើរ​ជាច្រើន​ថ្ងៃ​លើ​នាវា​មួយ​នេះ​។​ជាមួយ​ជនជាតិ​អង់គ្លេស​ចំនួន​បីនាក់​ដែល​រកឃើញ​មាន​ផ្ទុក​វិ​រុស​កូ​វិដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​កម្ពុជា​។​

លោក​ជា​ក្រូច​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០២០​ថា យើង​បានបញ្ចប់​ការអញ្ជើញ​ភ្ញៀវទេសចរ​ចំនួន ៥៨ នាក់​មាន​ចំនួន​ប្រាំពីរ​ស​ញ្ជ​តិ​លើ​នាវា​ខាងលើ​ឳ្យ​ឡើងគោក​មក​សណ្ឋាគារ​មេគង្គ​ក្រុង​កំពង់ចាម​នៅវេលា​ម៉ោងជាង​១២ រសៀល​ថ្ងៃនេះ​។​

​មន្ត្រី​អ្នកនាំពាក្យ​រូបនេះ​បាន​ឳ្យ​ដឹង​ទៀតថា មួយ​ថ្ងៃទី ១២ មីនា រដ្ឋបាលខេត្ត​កំពង់ចាម​បានរៀបចំ សម្ភារ​:​ជា​គ្រឿង​បំពាក់​ថ្មី​ទាំងអស់​ក្នុង​បន្ទប់​សណ្ឋាគារ​មេគង្គ​រួចរាល់​។​បន្ត​រ៉ាប់រង​ទាំងស្រុង​ការ​ស្នាក់នៅ​រយ​:​ពេល ១៤ ថ្ងៃ ដោយ​ផ្តល់​ការទទួល​ទាន​នូវ​អាហារ​ចំនួន បី​ពេល​គឺ​អាហារ​តាម​សំណូមពរ​របស់​ភ្ញៀវ និង​ការស្វែងរក​របស់​ចុងភៅ​។​

លោក​បាន​បន្តថា​ក្នុងនោះ​យើង​បានផ្តល់​ស៊ីម​កាត​ទូរស័ព្ទ​ដែលមាន​ភ្ជាប់​សេវា​អ៊ិន​ថ័​រ​ណេ​តដល់​ភ្ញៀវ​ម្នាក់​មួយ​គឺ​សម្រាប់​ទំនាក់ទំនង​ជាមួយ​គ្រូពេទ្យ​អំពី​សុខភាព​ប្រចាំថ្ងៃ​និង​ជាមួយ​ខាង​ចុងភៅ​អំពី​មុខ​អាហារ​បី​ពេល និង​អាហារសម្រន់​ផងដែរ​។​

​លោក​បាន​បន្ថែមថា ចំនួន​ភ្ញៀវ​ជា​អ្នកដំណើរ និង​ក្រុម​បុគ្គលិក​បម្រើការ​របស់​នា​វា VIKING CRUI SE JOURNEY​មាន​ចំនួន​សរុប​ចំនួន​៦១​នាក់​គឺ​ចាប់ពី​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​កំពង់ចាម​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​។​ក្រោយពី​ការយក​សំណាក​ធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​គឺ​លទ្ធផល​បង្ហាញ​វិជ្ជមាន COVID 19 លើ​ជនជាតិ​អង់គ្លេស​ចំនួន បី នាក់​: ស្ត្រី​វ័យ ៦៥ ឆ្នាំ​ម្នាក់ បុរស​ជា​ប្តី​វ័យ ៧៣​ឆ្នាំ និង​ស្ត្រី​ជា​ភរិយា​វ័យ ៦៩ ឆ្នាំ ។ ដូច្នេះ​អ្នក​នៅសល់​លើ​នាវា​នេះ​ដែល​លទ្ធផល អវិជ្ជមាន COVID 19 គឺ​ចំនួន ៥៨ នាក់​៕S/​