អាជ្ញាធរសុខភាពកូរ៉េនិយាយថា មេរោគកូរ៉ូណាអាច “ងើបឡើងវិញ” ចំពោះអ្នកជំងឺដែលជាសះស្បើយ

249
ចែករម្លែក

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (CDC) បានឱ្យដឹងថា វីរុសកូរ៉ូណាអាច “មានភាពសកម្មឡើងវិញ” ចំពោះមនុស្សដែលបានជាសះស្បើយពីជំងឺនេះ។

CDC និយាយថា អ្នកជំងឺប្រហែល ៥១ នាក់ ដែលចាត់ទុកថាជាអ្នកជាសះស្បើយនៅកូរ៉េខាងត្បូង បានធ្វើតេស្តវិជ្ជមានម្តងទៀត។ លោកជឹង អ៊ុនក្យឹង អគ្គនាយកនៃ CDC កូរ៉េបាននិយាយថាជាជាងឆ្លងមេរោគនេះម្តងទៀត មេរោគអាចត្រូវបានធ្វើឱ្យសកម្មឡើងវិញចំពោះមនុស្សទាំងនេះ ដោយសារពួកគេបានធ្វើតេស្តវិជ្ជមានម្តងទៀត បន្ទាប់ពីឱ្យចាកចេញពីការឃុំខ្លួនឯងដាច់ដោយឡែក។

លោកជឹងបាននិយាយថា “ខណៈដែលយើងកំពុងដាក់ទម្ងន់បន្ថែមលើការលាប់ជាមូលហេតុនាំកើតកូរ៉ូណាម្តងទៀត យើងកំពុងធ្វើការសិក្សាយ៉ាងទូលំទូលាយលើបញ្ហានេះ”។ មានករណីជាច្រើន នៅពេលអ្នកជំងឺក្នុងអំឡុងពេលព្យាបាលធ្វើតេស្តអវិជ្ជមាននៅថ្ងៃមួយ ស្រាប់តែវិជ្ជមាននៅថ្ងៃមួយផ្សេងទៀត។ អ្នកជំងឺត្រូវបានចាត់ទុកថាជាសះស្បើយពេញលេញ នៅពេលការធ្វើតេស្តចំនួនពីរដែលធ្វើឡើងនៅចន្លោះពេល ២៤ ម៉ោងបង្ហាញលទ្ធផលអវិជ្ជមាន។

លោកជឹងនិយាយថា CDC កូរ៉េនឹងបើកការស៊ើបអង្កេតផ្នែករោគរាតត្បាតទៅក្នុងករណីទាំងនេះ។

កូរ៉េខាងត្បូងមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ២០០ នាក់និងករណីឆ្លងកើនឡើងដល់ ១០.៣៨៤ នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ទី៩មេសានេះ៕ ដោយ ៖ កញ្ញាដាលីស

អ្នកកើតកូវីដ១៩អាចលាប់ម្តងទៀតក្រោយជាសះស្បើយ