អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​តម្រូវ​ឲ្យ​អ្នក​រស់​សំណង់​ទ្រុឌទ្រោម​តាំងពី​ជំនាន់​បារាំង​ចាកចេញ​ ​ដើម្បី​បញ្ចៀស​ការបាក់​រលំ​

617
ចែករម្លែក

ដោយ:សនកក្ដា/​កំពង់ឆ្នាំង​ ៖ សំណង់ផ្ទះ​ល្វែង​ដែល​ទ្រុឌទ្រោម​មួយកន្លែង​បាន​សាងសង់​តាំងពី​ជំនាន់​បារាំង​នៅក្នុង​ឆ្នាំ ១៩៣១ ដែលមាន​អាយុកាល​មកដល់ពេលនេះ​គឺ ៨៨ ឆ្នាំ​ហើយ ។​

​ពាក់ព័ន្ធ​និង​សំណង់​នេះ ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​កាន់តែខ្លាំង និង​លែង​ម​មាន​គុណភាព និង​មិនអាច​បន្ត​ប្រើប្រាស់​រស់នៅ​បាន និង​មាន​ហានិភ័យ​ខ្ពស់ ដល់​អ្នកស្នាក់នៅ ដែលមាន​ចំនួន ១៣ ល្វែង ស្ថិតនៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បានចេញ​លិខិត​ជូនដំណឹង​បន្ទាន់​មួយ​ជូន​ចំពោះ​ប្រជាពលរដ្ឋ ដែល​បានរស់នៅ​លេ​ី​ទីតាំង​សំណង់​នោះ​តម្រូវអោយធ្វើ​ការចាក់ចេញ​ជាបន្ទាន់​ព្រោ​សំណង​ដែល​កំពង់​រសនៅ​នេះ​មាន​សភាព​កាន់តែ​ទ្រុឌទ្រោម​ខ្លាំង​ហើ​យ។​

​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់ថា ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែបន្ត​រស់​នៅលើ​សំណង់​អាគារ​ផ្ទះ​ទាំង​១៣​ល្វែង (B134 ដល់ B 347 ) ដែលមាន​ប្រជាពលរដ្ឋ​ស្នាក់នៅ​ចំនួន ១២​គ្រួសារ។​

ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ ដែល​កើតមានឡើង​ដោយសារ​ការបាក់​ស្រុត រលំ​សំណង់​អាគារ​នេះ អាជ្ញាធ​ក្រុង​កំពង់​ឆ្នាំ​សូមឲ្យបងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​ក្នុង​សំណង់​ខាងលើនេះ​ត្រូវ​ចាកចេញ​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ ២៨ ខែមិថុនា ឆ្នាំ ២០១៩ នេះ​ជា​កំហិត ហើយ​មិន​អនុញ្ញាត​ដាច់ខាត ការ​ស្នាក់នៅ មិនត្រូវ​ដេក មិនត្រូវ​ជ្រក ឬ​ឈប់សម្រាក និង​ផ្អាក​ធ្វើ​អាជីវកម្ម​លក់ដូរ ទោះបី​យប់​ឬ​ថ្ងៃ​ក៏ដោយ ។​

​ក្នុងនោះ​ម្ចាស់ផ្ទះ​ទាំង​១៣​ល្វែង មាន​សិទ្ធិ​រក្សារ គ្រប់គ្រង​មើលថែរក្សា​ផ្ទះ​របស់ខ្លួន រងចាំ​រដ្ឋបាល​ក្រុង​រៀបចំ​នីតិវិធី​សុំ​ជម្រះ​ពីរ​គណៈកម្មការ​សារពើភ័ណ្ឌ​ដោយ ស្របតាម​ច្បាប់ ។​

​សូមបញ្ជាក់​ផងដែរ​ថា​កន្លងទៅ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​ឈួ​ច​ន្ទ័​ឌឿ​ន​កាលពី​ថ្ងៃទី​ថ្ងៃទី​២៦​មេសា​២០១៨​បានចេញ​សេចក្តីជូនដំណឹង​លេខ ១៧៥/១៨ សជណ ស្ដីពី​ការត្រួតពិនិត្យ​វាយតម្លៃ​គុណភាព​សំណង់​អគារ​ស្នាក់នៅ​ចំនួន ១៣ ល្វែង របស់​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា​សំណង់​អគារ​ដែល​បាន​សាងសង់​តាំងពី​សម័យបុរាណ​មកដល់​បច្ចុប្បន្ននេះ​មាន​សភាព​ទ្រុឌទ្រោម​កាន់តែខ្លាំង​ហើយ​និង​លែង មានគុណ​ភាព​អាច​បន្ត​ប្រើប្រាស់​និង​រស​នៅបាន​ទៀត​ហើ​យ។​

​ហើយ​នឹងមាន​ហានិភ័យ​ខ្ពស់ ដល់​អ្នកស្នាក់នៅ ម្យ៉ាងទៀត​សំណង់​អគារ​នេះ មិនអាច​ផ្តល់​លក្ខណៈ​អនុគ្រោះ អោយ​យើង​អាចធ្វើ​ការជួសជុល​ឬ កែលម្អ សម្រាប់​ស្នាក់នៅ ប្រកបដោយ​សុវត្ថិភាព​បាន​ទៀតឡើយ ដោយ​សសរ ធ្នឹម និង​បេតុង​ប្លង់​សេ ជ្រាប​ទឹក ពុកផុយ ច្រេះ​ស៊ី​ដែក បេតុង​ងាយ​នឹង​បាក់ស្រុត ដែល​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​កាន់តែខ្លាំង។​

​ដើម្បី​បញ្ជៀ​សបាន នូវ​គ្រោះថ្នាក់​ដែល​បាន​កើ​ត​ឡើ​ង​ជាយថាហេតុ ដែល​អាច​និង​រង​នូវ​ការ​ប្រឈម​បាក់ស្រុត រលំ សំណង់​អគារ​ពេលណា​មួយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​សំណង់​អគារ​ខាងលើនេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ឬ​គួរតែ​ចាក​ចេញពី​ទីតាំង​សំណង់​ខាងលើនេះ​ជា​បណ្ដោះអាសន្ន៕B/