អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​

443
ចែករម្លែក

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់​ក្នុង​សង្កាត់​ទួល​សង្កែ​១​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​តំបន់​ដែល​តែងតែ​កកស្ទះ​ចរាចរណ៍​នោះ មាន​សណ្តាប់ធ្នាប់​ឱ្យ​កាន់តែ​ប្រសើរឡើង ។​

​ការរៀបចំ​សណ្តាប់ធ្នាប់​នេះ​បាន​ធ្វើឡើង​តាំងពីព្រឹក​រហូតដល់​ម៉ោង​ប្រមាណ​ជិត​១១​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ ២០១៩ ក្រោម​ការដឹកនាំ ដោយ​លោក​សួស សារ៉ាត់ នាយករង​រដ្ឋបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ ព្រមទាំង​មានការ​ចូលរួម​ពី​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​,​នគរបាល​ខណ្ឌ​ប៉ុស្តិ៍​និង​កម្លាំង​សណ្តាប់ធ្នាប់​សង្កាត់​ទួល​សង្កែ​១ ជាច្រើន​នាក់​។​

​តាម​មន្ត្រី​សាលាខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹងថា​ការចុះ​រៀបចំ​សណ្តាបធ្នាប់​នេះ​បាន​ធ្វើឡើង​បន្ទាបពី​គ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ បាន​ជួបប្រជុំ ដាក់​ផែន​ការណ៍​យ៉ាង​តឹងរឹង កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ ២០១៩​កន្លងមក​។

​ជាការ​អនុវត្ត សេចក្តីណែនាំ លេខ​០១៣/១៨ ចុះ​ថ្ងៃទី​០៧​ខែធ្នូ ឆ្នាំ​២០១៨​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​អនុវត្ត មួយ​សប្តាហ៍​ម្តង​និង​យក​ផ្លូវជាតិ​លេខ ៥​និង​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​ដើម្បី​ដក​បទពិសោធន៍​។​

​មន្ត្រី​សាលាខណ្ឌ បានអោយដឹងថា នៅ​ព្រឹក​នោះ អាជ្ញាធរ ក៏បាន​ចាប់ផ្តើម​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់ តាំង​ពីមុខ​វត្ត​ទួល​ង្កែ រហូតដល់​ខាងលិច ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់ និង​បាន​ចាប់​ដកហូត បាន​សម្ភា​រះ​មួយចំនួន ផងដែរ ។​

​សូមជម្រាបថា នៅមុខ​ផ្សារ​សាំ​ហាន់​និង​ខាងលិច​ផ្សារ ជា​តំបន់​ស្មុកស្មាញ ដែល​ប្រជាពលរដ្ឋ​បាននាំគ្នា យក​ដងផ្លូវ និង​ចិញ្ចើមផ្លូវ ធ្វើ​អាជីវកម្ម លក់ដូរ ប្រមាណ​ជិត​២០​ឆ្នាំ មកហើយ ។ ទន្ទឹម​ការលក់ដូរ ធ្វើអោយមាន​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។

​កន្លងមក​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ក៏​ដូច​សង្កាត់​ទួល​សង្កែ​បាន​ប្រើ​វិធានការ​ក្តៅ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ដោយ​រុះរើ​និង​បាន​ចាប់​ដកហូត​សម្ភារៈ​មួយចំនួន​តែ​ហាក់ដូចជា​វែក​ចក​៕S/​