អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ដាំ​ដើមឈើ​ជាង​២.០០០​ដើម​ស្រុក​រវៀង​

1145
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​កូនឈើ​ប្រណិត​ជិត​២.០០០​ដើម​នឹង​ឈើ​ហូប​ផ្លែ​ចំនួន​៥០០​ដើម​ត្រូវ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បាន​ដាំ​នឹង​ចែកជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុករ​វៀង​ក្នុងឱកាស​បុណ្យ​រុក្ខទិវា​៩​កក្ត​ដា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

ពិធី​បាន​ធ្វើឡើង​នៅ​បរិវេណ​វិទ្យា​ល​យ័​ហ៊ុន សែន រវៀង​ដោយ​វត្តមាន​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​នឹង​នេសាទ​ខេត្តព្រះវិហារ នឹង​លោក ហោ ប៊ុន​ហ៊ួ​រ អភិបាលស្រុក​រវៀង និង​មានការ​ចូលរួម​ពី​មន្ត្រី​ខណ្ឌ​,​ផ្នែក​,​សង្កាត់រដ្ឋបាល​ព្រៃឈើ កងកម្លាំង​មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស នឹង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុករ​វៀង​ជាង​៥០០​នាក់ ។​

​របាយការណ៍​របស់លោក​ស៊ុ​សុ​វុត្ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បានឱ្យដឹងថា​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​វៀង​មាន​ផ្ទៃដី​ព្រៃឈើ​សរុប​ចំនួន​៣៥០.៦៥៨​ហិកតា​។​ក្នុងនោះ​ព្រៃស្រោង​មាន​ចំនួន​៩៦៥៤៦9​ហិកតា​ព្រៃឈើ​ពាក់កណ្តាល​ស្រោង​មាន​ចំនួន​២១៨៦៧​ហិកតា​។​ព្រៃរបោះ​មាន​ចំនួន​១៨៨.៥៥៧​ហិកតា​ដី​មិនមាន​គម្រប​ព្រៃ​មាន​ចំនួន​៣៨.៣៩៥​ហិកតា​នឹង​ដីព្រៃ​ផ្សេងៗ​មាន​ចំនួន​៥.៣៣៣​ហិកតា​។​

​ដោយឡែក​កាលពី​ឆ្នាំ​២០១៧​កូនឈើ​គ្រប់​ប្រភេទ​ចំនួន​៦៩១៣៦​ដើម​បាន​ដាំ​នៅលើ​ផ្ទៃដី​ចំនួន​៣២,៦០ហិកតា​នឹង​បាន​ចែក​កូនឈើ​ហូប​ផ្លែ​សរុប​ចំនួន​៥៥៦៧៨​ដើម ក្រោមរូបភាព​ចលនា​ដាំ​កូនឈើ​នៅ​​តាម​កេ​ហ​ដ្ឋា​ន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម​នឹង​ទីសាធារណៈ ។​

​លោក ហោ ប៊ុន​ហ៊ួ​រ បានឱ្យដឹងថា វិស័យ​ព្រៃឈើ​នឹង​ការដាំដុះ​កូនឈើ​លើង​វិញ ពិតជា​មាន​សា​​រៈ​សំខាន់​ខ្លាំងណាស់​នឹងមិន​អាច​ខ្វះ​បាន សម្រាប់​ជីវិត​មនុស្ស​នឹង​សត្វ នឹង​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​​អភិ​វ​ឌ្ឈ​ន៍​សេដ្ឋកិច្ចជាតិ​។​

លោក​ហោ​ប៊ុន​ហ៊ួ​រ​បាន​ថ្លែង​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់​ព័​ន្ឋ​រួមទាំង​ប្រជាពលរដ្ឋ​យើង​ទាំងអស់​រូ​ម​គ្នា​អនុវត្ត​អោយមាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់បំផុត​នូវ​សារា​ចរណ៍​លេខ​១​នឹង​លេខ​២​របស់​រដ្ឋាភិបាល​ក្នុងការ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​របស់​ជាតិ​យើង​ឱ្យបាន​គង់​វង់​តរៀង​ទៅ ។​

​លោក​ពឹង​ទ្រី​ដា​បានឱ្យដឹងថា​ការដាំ​ដើមឈើ​នឹង​ការស្តា​ឡើងវិញ​នូវ​វិស័យ​ព្រៃឈើ​ត្រូវមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​យើង​លោកគ្រូ​អ្នកគ្រូ​ក្មួយ​សិស្សានុសិស្ស​ពីព្រោះ​ព្រៃឈើ​មាន​សារៈ​ប្រ​យោ​ជ​ខ្លាំងណាស់​សម្រាប់​ជីវិត​មនុស្ស​នឹង​សត្វ​បើ​គ្មាន​ព្រៃឈើ​គ្រោះរាំងស្ងួត​នឹង​គ្រោះធម្មជាតិ​កើតឡើង​ពិតជា​ជួប​គ្រោះអាសន្ន​មិន​ខាន​៕S/

​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ដាំ​ដើមឈើ​ជាង​២.០០០​ដើម​ស្រុក​រវៀង​