អាជ្ញាធរ​ល្បាត​ទីតាំង​សំខាន់ៗ​នៅ​មុន​ជំនួប​ត្រាំ​-​គីម​នៅ​ក្រុង​ហាណូយ​

571
ចែករម្លែក
  • 309
    Shares

​អាជ្ញាធរ​ក្រុង​ក៏​នឹង​ស្នើ​សុំ​កម្លាំង​បន្ថែម​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រតិភូ​អាមេរិក​និង​មន្ត្រី​ទៅ​ពី​កូរ៉េខាងជើង ព្រមទាំង​អ្នកកាសែត​វៀតណាម​និង​បរទេស​។​

​ប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សាគ្នា​អំពី​ឡូ​ជី​ស្ទិក​នៃ​ជំនួប​កំពូល​។​

​អាកាសយានដ្ឋាន​ណូយ​បៃ ស្ថានីយ​រថភ្លើង​និង​រថយន្តក្រុង រួម​ទាំង​វិមាន​វប្បធម៌​នានា និង​ទីតាំង​ផ្តល់​ចរន្តអគ្គិសនី​ក្នុង​ក្រុង​ហាណូយ​ស្ថិត​ចំណោម​ទីតាំង​សំខាន់ៗ​ដែល​​ត្រូវ​ល្បាត​ពេញ​២៤​ម៉ោង​នៅ​មុន​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​។​

យន្តហោះដឹកគណៈប្រតិភូកូរ៉េខាងជើងបានទៅដល់ក្រុងហាណូយកាលពីថ្ងៃសៅរ៍

​គណៈប្រតិភូ​ម​កូរ៉េខាងជើង បាន​ទៅ​ដល់​អាកាសយានដ្ឋាន​ណូយ​បៃ កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​កុម្ភៈ តាម​យន្តហោះ​ចិន​មួយ​ដើម្បី​ត្រៀម​រៀបចំ​ការងារ​សំរាប់​ជំនួប​កំពូល​នៅ​ហាណូយ​។​​ក្នុងពេល​ជាមួយគ្នា គណៈប្រតិភូ​អាមេរិក​ជាច្រើន​ក៏​បាន​ទៅ​ដល់​ក្រុង​ហាណូយ​នៅ​ពីរ​បី​ថ្ងៃមុន​នេះ ដោយ​ក្រុម​ចុងក្រោយ​បាន​ទៅ​ដល់​កាលពី​ថ្ងៃ​សុក្រ​។​

​រដ្ឋមន្ត្រីការបរទេស​វៀតណាម បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កូរ៉េ​ខាងជើង​ចាប់ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បត៍ទី​១៤​កុម្ភៈ ដោយ​បាន​អះអាង​ថា​វៀតណាម​មាន​បំណង​ចែក​រំ​​លែ​ក​បទពិសោធន៍​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច និង​សមាហរណកម្ម​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា​ជំនួប​កំពូល​លើក​ទី​២​រវាង​មេដឹកនាំ​អាមេរិក​និង​កូរ៉េ​ខាងជើង​នឹង​ប្រព្រឹត្តទៅ​នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​២៧​ដល់​២៨​កុម្ភៈ​។​វៀតណាម​បាន​ស្វា​​គ​មន៍​ព្រឹត្តិការណ៍​នេះ​ជាមួយ​ក្តីសង្ឃឹម​ថា​វា​នឹង​សំរេច​ជោគជ័យ​។​

បើ​តាម​ប៉ូលិស​វៀតណាម ប៉ូលិស​ក្រុង​ហាណូយ​នឹង​ដាក់​ពង្រាយ​ក្រុម​ល្បាត​៩៦​នៅ​រាល់​យប់ ចាប់ពី​ម៉ោង​១១​យប់​ដល់​៥​ព្រឹក ដើម្បី​ទប់ស្កាត់​សកម្មភាព​ឧក្រិដ្ឋ​នានា​នៅ​មុន​ជំនួប​នេះ​។​

​ជំនួប​កំពូល​ត្រូវធ្វើ​នៅ​ថ្ងៃ​២៧-២៨​កុម្ភៈ តែ​បើ​តាម​សេចក្តីរាយការណ៍ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​នឹង​ទៅ​ដល់​ក្រុង​ហាណូយ​នៅ​ថ្ងៃ​២៥​កុម្ភៈ ហើយ​លោក​នឹង​ជួប​ប្រជុំ​​ជាមួយ​មន្ត្រី​វៀតណាម ទស្សនា​មូលដ្ឋាន​រោងចក្រ​ឧស្សាហកម្ម​វៀតណាម បាក់​នី​ញ និង​ទីក្រុង​កំពង់ផែ​ហាយ​ហ្វុង​។​

​ប្រធានាធិបតី និង​អគ្គលេខា​បក្ស​វៀតណាម​នឹង​ជួបប្រជុំ​ជាមួយ​លោក​គីម ៕​ដោយ​៖​វាសនា​