អាជ្ញាធរ​សង្កាត់​កា​កាប​ទី​១ ដឹកនាំ​កម្លាំង​ប្រមូល ច្រក​វេច​ខ្ចប់​សម្រាម​រាយប៉ាយ តាមផ្លូវ​សាធារណៈ ដើម្បី​បរិស្ថាន​ស្អាត​

930
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨ អាជ្ញាធរ​សង្កាត់​កា​កាប​ទី​១ ដឹកនាំ​ដោយ លោក ម៉ៅ សត្យា ក្រុម​ព្រឹក្សា​សង្កាត់ មន្ត្រី​សាលាសង្កាត់ លោក​មេភូមិ ក្រោម​បញ្ជារ​លោកស្រី ទៀប វណ្ណ​រឿង ចៅសង្កាត់​កា​កាប​ទី​១ ប្រមូល​ច្រក​វេច​ខ្ចប់ សម្រាម​ដែល​ប្រជាពលរដ្ឋ​យកមក​បោះចោល​ពាសវាល​ពាសកាល ខុស​ទីកន្លែង ខុសពេល​វេលា ទុកដាក់​សម្រាម ស្ថិតនៅតាម​ផ្លូវលំ​អម​ផ្លូវ​រថភ្លើង​ក្នុងភូមិ​តា​ងួន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ដោយ​ក្នុង​មូលដ្ឋាន បរិស្ថាន​ពោ​ពេញ​ដោយ​គំនរ សម្រាម ស្អុយរលួយ បង្ក​ផលប៉ះពាល់​ដល់​ជីវិត​រស់នៅ សោ​ភ័​ណ្ឌ​ភាព ក្នុងសង្គម​ទើប​អាជ្ញាធរ​សង្កាត់​កា​កាប​ទី​១ ដឹកនាំ​កម្លាំង យក​ថង់​ខ្មៅ​មក​ច្រក​ប្រមូល​ឲ្យ​ស្អាត ហៅ​រថយន្ត​ដឹក​សម្រាម​មក​ទទួលយក ។ ព្រោះ​ផ្នែក​បរិស្ថាន ស្អាត​ទាល់តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប បើ​បណ្តែតបណ្តោយ ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​តូច ដឹក សម្រាម​យកទៅ​ចាក់​រាយប៉ាយ​តាមផ្លូវ​ស្ទើរ​គ្រប់​ទីកន្លែង យូរៗ​ទៅ​សម្រាម​រឹតតែ​ច្រើន​ជះក្លិន​ដល់​អ្នករស់នៅ​ក្បែរ​គំនរ​សម្រាម និង​អ្នកធ្វើដំណើរ ប៉ះពាល​ដល់​សុខភាព​ផ្លូវដង្ហើម និង​ប៉ះពាល​ដល់​សង្គម​ទាំងមូល ។ ធ្វើ​ឲ្យ​បរិស្ថាន អួរ​អ័​ព្វ ពេញ​ទៅដោយ​សម្រាម កាកសំណល់ ហូរហៀរ ពាសពេញ មកលើ​ផ្លូវ​ទៀតផង ក្លិន ស្អុយគគ្រុក ហូរ​ទឹកស្អុយ មកលើ​ផ្លូវ ទៀតផង ។​

​លោកស្រី​ចៅសង្កាត់​កា​កាប​ទី​១ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា ទុកដាក់​សម្រាម​តាម​ពេលវេលា តាម​ទីតាំង ត្រូវដាក់ កុំ​បោះចោល ទុកចោល ពាល​វាល ពាសកាល រួមផ្សំ​ជាមួយ​រថយន្ត ភ្នាក់ងារ​ប្រមូល យឺតយ៉ាវ​៣​ថ្ងៃ​រហូត ១​សប្តាហ៍ ទើប​ឃើញ​មក​ប្រមូល​ម្តង ទៀត សម្រាម​ចេញ​ទឹករ​ង៉ៃ​បាត់ទៅហើយ ក៏​នៅមាន​បុគ្គល​មួយចំនួន​តូច ដែល​ដឹក​សម្រាម ចាក់​ខុស​គោលដៅ ទើប​ធ្វើ​ឲ្យ​បរិស្ថាន​នៅតាម​តំបន់​មួយចំនួន ក្លាយជា​អ័​ព្វ​អួរ​។ លោកស្រី​បន្តថា បើ​ប្រជាពលរដ្ឋ​មិន​គោរព​តាម​ការនែនាំ នៅតែ​ផ្គើន​យក​សម្រាម​មក​បោះចោល​តាមផ្លូវ តាម​ទីសាធារណៈ​ទៀត​បើ​កម្លាំង​ប្រជា​ការពារ​ចាប់បាន​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី ១០​ម៉ឺន​រៀល រហូតដល់ ១​លាន​រៀល ជា​កំហិត​៕ ល​