អាថ៌កំបាំង​រក្សា​រូបរាង​ឱ្យនៅ​ក្មេង និង​អាយុ​វែង​របស់​ជនជាតិ​ជប៉ុន គឺ​នៅលើ​ភេសជ្ជៈ​នេះ​

1943
ចែករម្លែក

​ប្រជាជន​នៅ​តំបន់​អូ​គី​ណា​វ៉ា (​ជប៉ុន​) នៅតែ​រក្សា​ទម្លាប់​ទទួលទាន ភេសជ្ជៈ​នេះ​រាល់ថ្ងៃ​អស់​រយៈពេល ច្រើន​សតវត្សរ៍​កន្លង​ទៅ ហើយក៏​មាន អាយុ​វែង​ជាង​តំបន់​ផ្សេងៗ​នៅ​ជប៉ុន​។ តើ​ជា​ភេសជ្ជៈ​អ្វី​ទៅ​? នោះ​គឺ​ទឹកខ្មេះ​។ ជនជាតិ​ជប៉ុន​តាំងពី​បុរាណ​មក​មាន ជំនឿ​ទទួលទាន​ទឹកខ្មេះ​រាល់ថ្ងៃ​នឹង​ជួយ​ឱ្យមាន សុខភាព​ល្អ និង​អាយុ​វែង ។ ទម្លាប់​នេះ​មាន​តាំងពី​ឆ្នាំ​១២០០ មុន គ្រិស្តសករាជ ។ ហើយ​វិទ្យាសាស្ត្រ បច្ចុប្បន្ន​ក៏​ទទួលស្គាល់​អំពី​ប្រសិទ្ធភាព ដ៏​អស្ចារ្យ​មួយចំនួន​របស់​ទឹកខ្មេះ ។​
•
​ជំនួយ​ប្រព័ន្ធ​ការពារ​សរីរាង្គ​

​ទទួលទាន​ទឹកខ្មេះ​ជាប្រចាំ​អាចជួយ ទប់ស្កាត់​ជំងឺ​មួយចំនួន​ដូចជា​ផ្តាសាយ មូលហេតុ​គឺ​ដោយសារ​ទឹកខ្មេះ​មាន សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ បង្កើន ប្រព័ន្ធ​ការពារ​សរីរាង្គ​ដោយ​ការបំពេញ វីតាមីន សារជាតិ​រ៉ែ និង​អង់​ហ្ស៊ី​ម​មាន ប្រយោជន៍ ។ ក្រៅពីនេះ​ទឹកខ្មេះ​នៅ មាន​លក្ខណៈពិសេស​ប្រឆាំង​បាក់តេរី និង​សម្លាប់​មេរោគ ។​
​ ​
•​ល្អ​សម្រាប់​ស្បែក សក់​និង ក្រចកដៃ​
​អ្វីដែល​អ្នក​បរិភោគ គឺជា​រឿង សំខាន់​កំណត់​ភាពស្រស់ស្អាត​របស់ ស្បែក សក់ និង​ក្រចកដៃ ។ ទឹកខ្មេះ​អាច ជំនួយ​ដំណើរការ​កម្ចាត់​ជាតិពុល​ដោយ ធម្មជាតិ ។ សារជាតិ​ជីវជាតិ​ក្នុង​ទឹក ខ្មេះ​ដូចជា​វីតាមីន C វីតាមីន E វីតាមីន A និង​វីតាមីន​ក្រុម B ជួយ​ចិញ្ចឹម​ថែទាំ សក់ និង​ស្បែកក្បាល​យ៉ាង​ប្រសិទ្ធភាព ។​
​ ​
•​បញ្ចុះ​សម្ពាធ​ឈាម​កូ​ឡេ ស្តេ​រ៉ូ​ល​
​ការស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ ទស្សនា​វ​ដ្តី​ជីវជាតិ​អង់គ្លេស​បង្ហាញថា អ្នក​ទទួលទាន​ទឹកខ្មេះ​ជាប្រចាំ​ថយចុះ កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ហើយ​សម្ពាធ ឈាម​ក៏បាន​កែប្រែ​ប្រសើរឡើង ។ វិធី ល្អ​បំផុត ដើម្បី​ប្រើប្រាស់​ទឹកខ្មេះ គឺ​លាយ ទឹកខ្មេះ​ប៉ោម ១-២ ស្លាបព្រា​បាយ​ជា មួយ ទឹកស ឬ​ទឹកតែ ដាច់ខាត​មិនត្រូវ ផឹក​ផ្ទាល់ ។ មួយថ្ងៃ​ទទួលទាន​តែម្តង មុនពេល​បាយ​នឹង​ជំនួយ​ប្រព័ន្ធ​រំលាយ អាហារ​ល្អ​ជាង ។ ក្រៅពីនេះ​គួរប្រើ ទុយោ​បឺត ដើម្បី​បន្ថយ​ការ​ប៉ះ​ជាមួយ ធ្មេញ​ធ្វើឱ្យ​ខូច​ធ្មេញ ៕ ប្រែ​សម្រួលៈ​រតនៈ​