អាថ៌កំបាំង​រូងភ្នំ​និង​សម្រស់​ធម្មជាតិ​ច្រើន​កន្លែង​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​

252
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​អ្នក​ចូលចិត្ត​ផ្តិត​យក​រូបភាព​សម្រស់​ធ​ម្ម​ជាតិ​គ្រប់កន្លែង​ក្នុង​ខេត្តស្ទឹងត្រែង​បានបង្ហាញ​រូបថត​ជាច្រើន​សន្លឹក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​រូបថត​ទាំងនោះ​បានបញ្ជាក់​ថា​គឺ​រូងភ្នំ​សត្វ​ក្ងោកមាស​។​រូងភ្នំ​នោះ​បើ​មើ​លពី​ក្រៅ​ហាក់បីដូច​ជាមាន​ភាពអាថ៌កំបាំង​។​ក៏ប៉ុន្តែ​យើង​អាច​ចូលទៅ​ខាងក្នុង​បាន​។​

អ្នក​ដែល​បាន​ចូលក្នុង​រូងភ្នំ​នឹង​ឃើញ​សភាព​ប្លែកៗ​លើ​ផ្ទាំង​ថ្ម​ដូចជា​ល្អាង​មាន​ងងឹត​និង​ភ្លឺ​ឬក៏​វ​ល្លិ៍​ធ្លាក់​ពីលើ​ដើមឈើ​ក្រោម​ម្លប់​ត្រជាក់​នៃ​សំនើម​ទឹក​។​ទីនោះ​ពីមុន​សុទ្ធតែ​ព្រៃ​មាន​សត្វ​ជាច្រើន​ប្រភេទ​រស់នៅ​។​តែ​សព្វថ្ងៃ​បាន​ក្លាយជា​ដីចម្ការ​ដាំ​ដំណាំ​នៅ​ព្រៃ​សេសសល់​គឺ​សហគមន៍​រៀបចំ​អភិរក្ស​ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរ​ទាក់ទាញ​ភ្ញៀវ​។​ទីនោះ​គឺជា​ទឹកដី​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ខាងលិច​ស្ពាន​ទន្លេមេគង្គ​។​

បន្ទាប់ពី​រៀបចំ​បាន​ខ្លះ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​ភូមិ​ឆ្វាំង ឃុំ សំអាង ស្រុក ថា ឡា បរិ វ៉ា ត់ បើក ដំណើរ ទស្សនាចរ ជូន ភ្ញៀវ ទេសចរណ៍ នៅ ឆ្នាំ ២០២០ នេះ ដើម្បី បាន ប្រាក់ចំណូល​។​បាន​បន្ត​រៀបចំ​អភិរក្ស​ធនធាន ធម្មជាតិ នៅ តំបន់ នោះ​ឱ្យបាន គង់វង្ស បន្ថែម ទៀត ។​

សមាជិក សហគមន៍ រួមគ្នា រៀបចំ ឲ្យ ដំណើរ ការជូន​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ភ្នំ​ជម្រក​សត្វ​ដើម្បី​ផ្តល់ឱកាស ឱ្យ​បងប្អូន ប្រជាពលរដ្ឋ ឃុំ សំអាង​បង្កើត របរ លក់ដូរ នៅ ក្នុង មូលដ្ឋាន របស់ខ្លួន​ដោយ​មិនបាច់​ទៅ ស៊ីឈ្នួល លក់ កម្លាំង ពលកម្ម ។​

​លោក កែវ សុភាព​សមាជិក​ក្រុមប្រឹក្សាឃុំ​សំអាង​ទទួលស្គាល់ថា​តំបន់ភ្នំ​ជម្រក​សត្វ​មាន​សក្ដានុពល សម្រាប់ ភ្ញៀវ ទេសចរ មក ទស្សនា ព្រោះ សម្បត្តិ ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ នៅ តំបន់ ភ្នំ ឈ្ងូ គ – ភ្នំ ក្ងោគមាស – ភ្នំ ដំរី ជល – នេះ បាន​រំលេច​នូវ​ទេសភាព​ស្រស់ស្អាត​ណាស់​។

​ការអភិវឌ្ឍ សហគមន៍ នេះ អាជ្ញាធរ ពាក់ព័ន្ធ បាន ឯកភាព ជាមួយ មន្ទីរ ទេសចរណ៍ និង អង្គការ ដៃគូ រៀបចំ ជា តំបន់ ភ្នំ នេះ ជា តំបន់ អេកូ​ទេសចរណ៍ ជម្រក សត្វ ដោយ សាងសង់ ជា ហេ​ដ្ឋា រចនាសម្ព័ន្ធ បាន ជាង ៧០​ភាគរយ​ហើយ ។​

​បើ​យើង​ធ្វើដំណើ​ត​ចេញពី​ក្រុង​ស្ទឹងត្រែង​ឆ្លងកាត់​ស្ពាន​មេគង្គ តំបន់ភ្នំ​ជម្រក​សត្វ​នេះ ស្ថិតនៅ ចម្ងាយ ពី ទី រួម ខេត្ត ប្រមាណ ជាង ៥០ គីឡូម៉ែត្រ​។​អាជ្ញាធរ ឃុំ សំអាង ស្រុក ថា ឡា បរិ វ៉ាត និង មន្ទីរ ទេសចរណ៍ រៀបចំ ជា រមណីយដ្ឋាន អេកូ ទេសចរណ៍ ធម្មជាតិ សម្រាប់ បម្រើ ដល់ ភ្ញៀវ ជាតិ និង អន្តរជាតិ បាន​បាន​ទស្សនា​កម្សាន្ត​៕S/​