អាមេរិក​ដាក់​ពន្ធ ១៣២​ភាគរយ​លើ​ការ​នាំចូល​បំពង់​ដែក​របស់​ចិន​

1164
ចែករម្លែក

នៅមុនថ្ងៃចរចាជាថ្មីដើម្បីព្យាយាមបញ្ចៀសជម្លោះពាណិជ្ជកម្មជាមួយចិននោះ ក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ពន្ធ១៣២ភាគរយ លើការនាំចូលបំពង់ដែករបស់ចិន។

ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ចិនបានលក់បំពង់ដែកខ្នាតធំដែលប្រើនៅក្នុងឧស្សាហកម្មប្រេងនិងឧស្ម័ន ដោយស្ថិតនៅក្រោមតម្លៃសមស្រប ហើយថាការលក់នៅក្រោមតម្លៃសមស្របបែបនេះ បានធ្វើប៉ះពាល់ដល់ឧស្សាហកម្មអាមេរិកនេះ។

ការនាំចូលបំពង់ដែករបស់អាមេរិកពីប្រទេសចិនកាលពីឆ្នាំមុន មានទឹកប្រាក់ចំនួនសរុប ១៨០លានដុល្លារ។

ទោះបីជាករណីនេះ វាដាច់ដោយឡែកពីការដាក់ពន្ធដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មទៅលើទំនិញចិនរាប់ពាន់ក៏ដោយវាគឺជាឧទាហរណ៍មួយផ្សេងទៀតនៃយុទ្ធសាស្ត្រសម្រេចគោលដៅក្នុងការប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីការពារឧស្សាហកម្មអាមេរិកនិងកាត់បន្ថយឱនភាពពាណិជ្ជកម្ម៕ដោយ៖សុខា/SN

កម្មករ កំពុងផ្សារបំពង់ដែក​​ នៅរោងចក្រមួយនៅរដ្ឋOhio សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦