អាមេរិក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចាត់វិធានការ “​បន្ទាន់​” បន្ទាប់ពី​ធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី

556
ចែករម្លែក

​និយតករ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មីនា​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Boeing ធ្វើការ​កែលម្អ​ជាបន្ទាន់​នូវ​យន្តហោះ​លក់ដាច់​បំផុត​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុងការ​ធ្លាក់​យន្តហោះ​នៅ​អេ​ហ្ស៊ី​ប ប៉ុន្តែ​បាន​ច្រានចោល​ការផ្អាក​ដំណើរការ​យន្តហោះ​ប្រភេទ​នេះ ខណៈ​ក្រុម​អ្នកស៊ើប​អង្កេត​កំពុងធ្វើការ​ដើម្បី​ច្របាច់​ប​ញ្ជូ​ល​គ្នា​នូវ​គ្រា​ចុងក្រោយ​ដែល​យន្តហោះ​ធ្លាក់​។​

​យន្តហោះ Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​បាន​ធ្លាក់​បន្ទាប់ពី​ចេញដំណើរ​បាន​ប៉ុន្មាន​នាទី​ទៅកាន់​ទីក្រុង​ណៃ​រ៉ូ​ប៊ី​កាលពី​ថ្ងៃអាទិត្យ​ដោយបាន​សម្លាប់​មនុស្ស​ទាំង​អស់ ១៥៧ នាក់​នៅលើ​យន្តហោះ​និង​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ទូទាំង​ពិភពលោក​ចាប់ផ្តើម​ដក​ប្រភេទ​យន្តហោះ​នេះ​ចេញពី​កាលវិភាគ​ហោះហើរ​។​

​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) បាន​និយាយថា​ខ្លួន​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​គណៈកម្មាធិការ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​ហើយ​ឆាប់ៗ​នេះ​អាច​នឹង​ចែករំលែក​ព័ត៌មាន​សុវត្ថិភាព​ទាក់ទង​នឹង​យន្តហោះ​នេះ​។​

​រដ្ឋបាល​នេះ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រសិនបើ​យើង​កំណត់​ឃើញ​បញ្ហា​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព FAA នឹង​ចាត់វិធានការ​សមស្រប​ភ្លាមៗ​”​។​

FAA បាន​និយាយថា​ខ្លួន​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Boeing ធ្វើឱ្យ​ប្រសើរឡើង​នូវ​សូ​ហ្វ​វែ​ប្រឆាំងនឹង​ការ​រលត់​ម៉ាស៊ីន​យន្តហោះ​និង​ប្រព័ន្ធ​បត់បែន ដោយ​ផ្តល់ឱ្យ​ក្រុមហ៊ុន​រហូតដល់​ចុងខែ​មេសា​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​។​

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​ប្រអប់​ខ្មៅ​ពី​យន្តហោះ ដែល​ធ្លា​ក់នៅ​ជិត​ក្រុង​អេ​ដ​ឌី​សអា​បា​បា (Addis Ababa) ត្រឹមតែ ៦ នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​ការហោះហើរ ខណៈដែល​អ្នកបើកបរ​បាន​ប្រាប់​អ្នកត្រួតពិនិត្យ​អំពី “​ការពិបាក​ជាច្រើន​”​។​

​មាន​អ្នកដំណើរ​និង​អាកាសយានិក​មកពី ៣៥ ប្រទេស​ជិះ​នៅលើ​យន្តហោះ​នេះ​រួមទាំង​បុគ្គលិក​អ​.​ស​.​ប​ចំនួន ២២ នាក់​។ ប្រទេស​អេ​ត្យូ​ពី​បានប្រកាស​ថ្ងៃ​ចន្ទ​ជា​ថ្ងៃ​កាន់ទុក្ខ​ថ្នាក់ជាតិ​។​

​យន្ដហោះ​នេះ​គឺជា​ប្រភេទ​យន្តហោះ​ដូចគ្នា​ទៅនឹង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Indonesian Lion Air របស់​ឥណ្ឌូណេស៊ី ដែល​បាន​ធ្លាក់​កាលពី​ខែតុលា សម្លាប់​អ្នកដំណើរ​និង​អាកាសយានិក ១៨៩ នាក់​៕ ដោយ៖ កញ្ញាដាលីស

បំណែក​យន្តហោះ Boeing 737 MAX 8 ធ្លាក់​នៅ​ចម្ងាយ ៦០ គីឡូម៉ែត្រ​ពី​ទីក្រុង​អេ​ដ​ឌី​សអា​បា​បា