អាម៉េរិក​ផ្ញើ​សារ​ឡូកឡំ​អំពី​លទ្ធភាព​ប្រើ​កម្លាំង​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

513
ចែករម្លែក
  • 66
    Shares

​សារ​លើ Twitter ដែល​ហាក់​បង្ករឿង​របស់លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េេរិក​ ម៉ៃ ផ​ម​ផេ​វ​ អំពី​ការដក​អ្នកការទូត​អាម៉េរិក​ចេញពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ជំរុញឱ្យមាន​ការរិះគន់​ថែមទៀត​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា ​ទៅលើ​រដ្ឋបាល​ត្រាំ ដែល​បាន​ផ្ញើ​សារ​ឡូកឡំ​អំពី​អ្វីដែល​ខ្លួន​អាច​នឹងធ្វើ ខណៈដែល​អាម៉េរិក​កំពុង​ស្វះស្វែង​ផ្តួលរំលំ​មេដឹកនាំ​របស់​ប្រទេស​អាម៉េរិក​ខាងត្បូង​មួយ​នេះ​។​

​លោក​ផេ​ម​ផេ​វ​បាន​និយាយ​នៅក្នុង​សារ​កណ្តាលយប់​ជ្រៅ​មួយ​ថា វត្តមាន​អ្នកការទូត​អាម៉េរិក​បាន​ក្លាយជា​ឧបសគ្គ​ចំពោះ​គោលនយោបាយ​របស់​សហរដ្ឋអាម៉េរិក​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ សារ​នេះ​អាច​ត្រូវបាន​បកស្រាយ​យ៉ាង​ទូលំទូលាយ​ថា​ជាការ​បង្ហាញថា​រដ្ឋបាល​ត្រាំ​អាច​នឹង​ប្រើ​កងកម្លាំង​យោធា​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ទោះបីជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ក្រោយមក​នោះ​ថា វា​ទំនងជា​សារ ដែលមាន​លក្ខណៈ​ស្លូត​យ៉ាងណាក៏ដោយ​។​

​វា​គឺជា​ឧទាហរណ៍​ចុងក្រោយ​បំផុត​នៃ​សារ​ចម្រុះ​ពី​រដ្ឋបាល​ត្រាំ ​ខណៈដែល​ខ្លួន​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​លោក​ម៉ា​ឌូ​រ៉ូ​ឱ្យ​ប្រគល់​អំណាច​ដល់​លោក​ហ្វ័​ន ក្វា​យ​ដូ ដែលជា​មេដឹកនាំ​ប្រឆាំង​និង​ជា​ប្រធានសភា​។ ក្រុមមន្ត្រី​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា “​ជម្រើស​ទាំងអស់​មាននៅ​លើ​តុ​អស់ហើយ​” ខណៈ​ទទូចថា​សហរដ្ឋ​អាម៉េរិក​កំពុង​ពឹង​ផ្អែកលើ​វិធានការ​ការទូត​និង​សេដ្ឋកិច្ច​ដើម្បី​សម្រេចបាន​គោលដៅ​របស់ខ្លួន​។​

​ការ​ដាច់​ចរន្តអគ្គិសនី​ទូទាំងប្រទេស​ត្រូវបាន​អ្នកខ្លះ​មើលឃើញថា​ ជាការ​ជួយ​ដល់​លោក​ម៉ា​ឌូ​រ៉ូ ដែល​ប្រើ​សក្តានុពល​នេះ​ដើម្បី​លើកឡើង​អំពី​លទ្ធភាព​ធ្វើ​អន្តរាគមន៍​យោធា​របស់​ចក្រពត្តិនិយម​អាម៉េរិក​មកលើ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​ទន់ខ្សោយ​។​

​លោក​ថេត ពី​កកូន (Ted Piccone) អ្នកជំនាញ​អំពី​អាម៉េរិក​ឡាទីន​នៅឯ​វិទ្យាស្ថាន Brookings ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ទាក់ទង​នឹង​រដ្ឋបាល​ត្រាំ​យ៉ាង​ដូច្នេះ​ថា “​កាលពី​ខែ​មុន សំឡេង​កាន់តែ​ឮ​ខ្លាំង​ឡើងៗ​ចេញមកក្រៅ នៅមុន​អ្វីដែល​ពិតជា​កំពុង​កើតឡើង​ជាក់ស្តែង និង​ឮ​ចេញមក នៅមុន​អ្វីដែល​ពួកគេ​និយាយថា ពួកគេ​មាន​ឆន្ទៈ​នឹងធ្វើ​។ វា​បង្កើត​នូវ​បរិយាកាស​មួយ ដែល​លោក​ម៉ា​ឌូ​រ៉ូ​និង​សម្ព័ន្ធមិត្ត​របស់គាត់​អាច​ពង្រឹង​ការគាំទ្រ​របស់​ពួកគេ​បាន​”​។​

​លោក​ផ​ម​ផេ​វ​បាន​បង្ហោះ​សារ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាម៉េរិក ដែល​ទទួលស្គាល់​លោក​ក្វា​យ​ដូ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ដក​អ្នកការទូត​សេសសល់​ចុងក្រោយ​របស់ខ្លួន​ចេញ ដោយសារតែ​វត្តមាន​ជា​បន្ត​របស់​ពួកគេ “​បាន​ក្លាយជា​ឧបសគ្គ​ចំពោះ​គោលនយោបាយ​សហរ​ដ្ឋ​អាម៉េរិក​”​។ នៅពេល​សួរ​អំពី​រឿង​ដក​អ្នកការទូត រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា ស្ថានទូត​អាម់េរិក​បាន​បិទទ្វារ​ដោយសារ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​រង​ការវាយប្រហារ​ដោយ​ការ​ដាច់​ភ្លើង​ទូទាំងប្រទេស​ជិត​មួយ​សប្ដាហ៍​៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ម៉ៃ ផ​ម​ផេ​វ