អាមេរិក​មាន​ឆន្ទៈ​ក្នុងការ​ពិភាក្សា​អំពី​ការកសាង​ជំនឿ​ទុកចិត្ត​ជាមួយ​កូរ៉េខាងជើង​

712
ចែករម្លែក

ប្រេសិត​អាមេរិក​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២១​ខែធ្នូ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈ​ពិភាក្សា​អំពី​គំនិត​ផ្តួច​ផ្តើមកសាង​ទំនុកចិត្ត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​​យ៉ាង ខណៈដែល​រដ្ឋបាល​រប​ស់ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ព្យាយាម​បង្កើន​កិច្ច​ខំប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឱ្យ​បោះបង់ចោល​​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន​។​

​ដោយមាន​ការ​ខិត​ទៅរ​ក​គ្នា​ឆាប់រហ័ស​កាលពីដើមឆ្នាំ​នេះ វា​បាន​នាំឱ្យ​ឈានដល់​កិច្ច​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េខាងជើង ប៉ុន្តែ​ក្រោម​នោះ​ភាពជឿនលឿន​នេះ​បាន​ជាប់គាំង​ដោយ​ភាគី​ទាំង​២​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា​បាន​ដកខ្លួន​ចេញ​ហើយ​បណ្តាលឱ្យ​​មាន​ការមិនទុកចិត្ត​គ្នា​។​

​ក្រុម​អ្នក​រិះគន់​និយាយថា កូរ៉េខាងជើង​មិនបាន​តាំងចិត្ត​ច្បាស់លាស់ ហើយ​ទំនងជា​មិន​ព្រម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះទេ ខណៈដែល​គោ​លន​យោ​បា​​យ​របស់​រដ្ឋា​ភិល​បាល​វ៉ាស៊ីនតោន​បន្ត​រក្សា​ការដាក់​សម្ពាធ​តាមរយៈ​ធ្វើឱ្យ​របប​កូរ៉េខាងជើង​មាន​ភាព​ឯកោ ហើយ​ការដាក់ទណ្ឌកម្ម​បានធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​មាន​ខឹងសម្បា​ខ្លាំង​។​

​លោក ស្ទេ​ហ្វិ​ន ប៊ី​អេ​ហ្គា​ន់ អ្នកតំណាង​ពិសេស​អាមេរិក​សម្រាប់​កូរ៉េខាងជើង​បាន​និយាយថា សហរដ្ឋអាមេរិក​មិន​មានបំណង​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​​របស់​យើង​ឬ​ការដាក់ទណ្ឌកម្ម​អង្គការសហប្រជាជាតិ លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះទេ​។​

​លោក​បាន​និយាយថា ” ទោះយ៉ាងណា​ក្តី នៅក្នុង​បរិបទ​នៃ​ការចូល​ពាក់ព័ន្ធ ដែល​យើង​មាន​ជាមួយ​កូរ៉េខាងជើង​នោះ យើង​ត្រៀមខ្លួន​ស្វែងរក​អ្វី​ផ្សេងៗ​ទៀត​ដែល​អាច​​ជួយ​ឱ្យ​កសាង​ទំនុកចិត្ត​គ្នា​” ។​

​ការលើកឡើង របស់លោក ស្ទេ​ហ្វិ​ន ប៊ី​អេ​ហ្គា​ន់ កើតឡើង​មួយថ្ងៃ​បន្ទាប់ពី លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​សម្តែង​ការសង្ឃឹម​ថ​ជំនួប​កំពូល​លើក​​ទី​២​រវាង​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង អ៊ុន អាច​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ដើម្បី​ឆ្នាំ​២០១៩៕ដោយ៖សុខា/SN

ប្រមុខ​ការ​ទូ​អាមេរិក​សង្ឃឹមថា​ជំនួប​កំពូល​លើក​ទី​២​រវាង​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង អ៊ុន អាច​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ដើម្បី​ឆ្នាំ​២០១៩