អាម៉េរិកសាកល្បងយន្តហោះចម្បាំងគ្មានមនុស្សបើក ដែលបញ្ជាចេញពីយន្តហោះមួយទៀត

433
ចែករម្លែក

កងទ័ពជើងទឹកអាម៉េរិកនិងក្រុមហ៊ុន Boeing បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានបង្ហោះយន្តហោះចម្បាំងចំនួនពីរគ្រឿងនៅក្នុងសមយុទ្ធមួយក្រោមការបញ្ជាពីយន្តហោះទីបីនៅក្បែរនោះ ដោយសបញ្ជាក់បង្ហាញថា បេសកកម្មយន្តហោះចម្បាំងគ្មានអ្នកបើកបរជាច្រើនគ្រឿងអាចដំណើរការចេញពីយន្តហោះមួយដាច់ដោយឡែក។

នៅក្នុងការសាកល្បងហោះហើរកាលពីចុងឆ្នាំមុននៅឯស្ថានីយជើងអាកាសរបស់កងទ័ពជើងទឹកនៅតំបន់ផាធូសេនរីវើស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងវ៉ាស៊ីនតោន កងទ័ពជើងទឹកនិងក្រុមហ៊ុន Boeing បានបញ្ជូនយន្តហោះ EA-18G Growler ពីរគ្រឿងឆ្លងកាត់បេសកកម្មពិសេសចំនួន ២១ ផ្សេងគ្នាក្នុងអំឡុងការហោះហើរចំនួន ៤ ជើង ដោយយន្តហោះនីមួយៗត្រូវបានបញ្ជាពីយន្តហោះទីបី EA-16 នៅក្បែរនោះ។

យន្តហោះ Growler គ្មានអ្នកបើកបរទាំងពីរគ្រឿងនេះគឺមានអ្នកបើកបរសាគួរជិះលើនោះផងដែរដើម្បីការពារសុវត្ថិភាព ប៉ុន្តែទោះយ៉ាងណាវាហោះដោយគ្មានមនុស្សអង្គុយនៅកៅអីបញ្ជានោះទេ ខណៈមនុស្សនៅក្នុងយន្តហោះទី ៣ ជាអ្នកបញ្ជាពួកវាពីចម្ងាយ។

ក្រុមហ៊ុន Boeing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការហោះហើរនេះបានបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកវិជ្ជា ដែលអនុញ្ញាតឱ្យយន្តហោះ F/A-18 Super Hornet និងយន្តហោះ EA-18G Growler អនុវត្តបេសកកម្មប្រយុទ្ធជាមួយប្រព័ន្ធគ្មានមនុស្សបើកបរ។

EA-16 គឺជាយន្តហោះចម្បាំងអេឡិចត្រូនិចឯកទេសដែលគេប្រើដើម្បីប្រឆាំងនឹងរ៉ាដានិងធ្វើឱ្យស្ទះប្រព័ន្ធទាក់ទងរបស់សត្រូវ ដែលភាគច្រើនហោះចេញពីនាវាផ្ទុកយន្តហោះ៕ ដោយ៖ កញ្ញាដាលីស

យន្តហោះចម្បាំងគ្មានមនុស្សបើក EA-18G Growler ចុះចតលើនាវាផ្ទុកយន្តហោះ USS George H.W. Bush ក្នុងមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃទី២៥តុលាឆ្នាំ២០១៧