អាម៉េរិក​ដកថយ​ដើម្បី​បើកផ្លូវ​ឱ្យ​តួ​ក​គី​វាយលុក​មកលើ​ពួក​ឃឺ​ដ ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាម៉េរិក​

326
ចែករម្លែក

​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៦​តុលា​ថា កងកម្លាំង​អាម៉េរិក​នៅ​ភាគ​ឦសាន​ស៊ី​រីនឹង​ដកខ្លួន​ចេញ​និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការវាយលុក​របស់​តួ​ក​គី ពោលគឺ​ពួក​អាម៉េរិក​បាន​បោះបង់ចោល​នូវ​យុទ្ធជន​ឃឺ​ដ ដែល​បាន​ប្រយុទ្ធ​ពួតដៃ​ជាមួយ​កងកម្លាំង​អាម៉េរិក​នៅក្នុង​សមរភូមិ​យូរ​ឆ្នាំ​ដើម្បី​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។​

​ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប​ថា​យី​ប អឺ​ដូ​ហ្គា​ន បាន​គំរាម​ជាច្រើន​ខែ​ដើម្បី​បើក​ប្រតិបត្តិការ​យោធា​ឆ្លងកាត់​ព្រំដែន​។ គាត់​ចាត់ទុក​កម្លាំង​ឃឺ​ដ​ជាការ​គំរាមកំហែង​ដល់​ប្រទេស​របស់គាត់​។ ក្រុម​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​បាន​ព្រមាន​ថា​ការអនុញ្ញាត​ដល់​ការវាយប្រហារ​របស់​តួ​ក​គី​អាច​នាំឱ្យមាន​ការសម្លាប់​រង្គាល​ពួក​ឃឺ​ដ​និង​បញ្ជូន​សារ​មិនល្អ​ដល់​សម្ព័ន្ធមិត្ត​អាម៉េរិក​នៅ​ទូទាំង​ពិភពលោក​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ស្តេ​ហ្វា​នី ហ្គ្រី​ហាំ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ទាហាន​អាម៉េរិក​នឹងមិន​គាំទ្រ​ឬ​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ទេ ហើយនឹង​លែង​ស្ថិតនៅក្នុង​តំបន់​ក្បែរៗ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ទៀត​ដែរ ខណៈ​ជោគវាសនា​របស់​ពួក​ឃឺ​ដ​ពុំ​ត្រូវបាន​លើកយក​មក​និយាយ​ទេ​។ មាន​កងទ័ព​អាម៉េរិក​ប្រហែល ១.០០០ នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ហើយ​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ម្នាក់​បាន​និយាយថា ពួកគេ​នឹង​ដកថយ​ចេញពី​តំបន់​នោះ​ហើយ​អាច​នឹង​ចាក​ចេញពី​ប្រទេស​នេះ​ទាំងស្រុង ប្រសិនបើ​ការប្រយុទ្ធ​គ្នា​រីក​រាលដាល​រវាង​កង​កម្លាំង​តួ​ក​គី​និង​ឃឺ​ដ​។​

​សេត​វិមាន​និយាយថា ការប្រកាស​បែបនេះ​ធ្វើឡើង បន្ទាប់ពី​មានការ​តេ​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​និង​លោក​អឺ​ដូ​ហ្គា​ន​៕ ដោយ៖ កញ្ញាដាលីស

កងទ័ព​អាម៉េរិក​នឹង​ដកខ្លួន​ចេញ​ទុកឱ្យ​តួ​ក​គី​ចូលមក​វាយ​ពួក​ឃឺ​ដ​ក្នុង​ទឹកដី​ស៊ី​រី