អាម៉េរិក​ប្រគល់​ព្រះ​បដិមា​ដង​ទេវរូប​ចំនួន​ពីរ​មក​កម្ពុជា​

286
ចែករម្លែក
អាម៉េរិក​ប្រគល់​ព្រះ​បដិមា​ដង​ទេវរូប​ចំនួន​ពីរ​មក​កម្ពុជា​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ព្រះ​បដិមា​ដងខ្លួន​ទេវរូប​ចំនួន​ពីរ ដែល​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​សហរដ្ឋ​អា​ម៉​រិ​ក​រឹបអូស​បាន​កាលពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៧​បានប្រគល់​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ​កាលពី​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

​ពិធី​ទទួល​ព្រះ​បដិមា​ដងខ្លួន​ទេវរូប​ភេទ​ប្រុស​ចំនួន​ពីរ​នេះ​បានរៀបចំ​នៅ​សារមន្ទីរ​ជាតិ​នា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ និង លោក ផា​ទ្រី​ច ម៉ូ​ហ្វី​( W. Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​ជាច្រើនរូប​ផ្សេងទៀត​។

ព្រះ​បដិមា​ដងខ្លួន​ទេវរូប​ចំនួន​ពីរ ដែល​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​សហរដ្ឋ​អា​ម៉​រិ​ក​រឹបអូស​បាន​កាលពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៧​បានប្រគល់​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ​កាលពី​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០
(​រូបថត ត្រឡុង បូ​រិ​ន​)​

​ប្រភព​ដដែល​បាន​រៀបរាប់ថា គ្រប់​ការវិល​ត្រឡប់មក​វិញ​នៃ​វត្ថុ​បុរាណ​របស់​ខ្មែរ​ពី​បរទេស ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ពី​ភាពជា​ដៃគូរ​នៃ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​រឹងមាំ ជាពិសេស​ប្រទេស​មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាក់ស្តែង​ថ្ងៃនេះ​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាម៉េរិក​ដែល​ធ្វើឱ្យមាន​ការវិលត្រឡប់​មកវិញ​នៃ​ព្រះ​បដិមា​ដែល​បាន​ចាក​ចេញពី​ប្រទេស​អស់​មួយ​រយៈកាល ហើយ​ទោះបី​មាន​ភាពអាសន្ន​ផ្នែក​សុខភាព​ជាស​កល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ខូ​វីដ​១៩​យ៉ាងណាក៏ដោយ ក៏​រូបចម្លាក់​របស់​ខ្មែរ​នៅតែ​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ។​នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ និង​ជា​សិរី​មង្គល​មួយ​សម្រាប់​ប្រទេសជាតិ និង​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​។​

​ប្រភព​ដដែល​បន្តថា ក្នុងឱកាស​នេះ លោកស្រី​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថានទូត​អាម៉េរិក​នៅ​ភ្នំពេញ រួមទាំង​ផ្នែក​កិច្ចការ​សាធារណៈ (PAS) និង​សេនានុព័ន្ធ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ (HSI ) ដែល​បាន​ចូល​សហការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក្នុងការ​សម្របសម្រួល​ដ​ល់​ការប្រគល់​ព្រះ​បដិមា​របស់​កម្ពុជា​ចំនួន​ពីរ ពី​សហរដ្ឋ​អាម៉េរិក​បន្ទាប់ពី​ការចាប់​បាន​នៅ​ឆ្នាំ​២០០៥ និង ឆ្នាំ​២០១៧៕srn

ព្រះ​បដិមា​ដងខ្លួន​ទេវរូប​ចំនួន​ពីរ ដែល​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​សហរដ្ឋ​អា​ម៉​រិ​ក​រឹបអូស​បាន​កាលពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៧​បានប្រគល់​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ​កាលពី​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០
(​រូបថត ត្រឡុង បូ​រិ​ន​)​