អាម៉េរិក​អំពាវ​ប្រជាជ​ន​នៅ​ញូវយ៉ក ញូ​វ​ជើ​ស៊ី និង​ខន់​ណិតធិ​កិត​កុំ​ធ្វើ​ដំណើ​របើ​មិន​ចាំបាច់​

187
ចែករម្លែក

​អនុ​ប្រធានាធិបតី​អាម៉េរិក​ដែល​ទទួលបន្ទុក​ដោះស្រាយ​ជម្ងឺ​ឆ្លងកូវី​ត​១៩ កាលពី​ថ្ងៃអាទិត្យ​ទី​២៩​មីនា​បាន​អំពាវនាវ​ប្រជាជន​នៅ​រដ្ឋ​ញូវយ៉ក រដ្ឋ​ញូ​វ ជើ​ស៊ី​និង​ខន់​​ណិតធិ​កិត កុំ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដែល​មិន​ចាំបាច់​រយៈពេល​១៤​ថ្ងៃ​។​

​មុននេះ អាជ្ញាធរ​សុខភាព​អាម៉េរិក​បាន​ទទូច​សុំ​កុំអោយ​អ្នក​តំបន់​ក្រុង​ញូវយ៉ក​ធ្វើដំណើរ​មិន​ចាំបាច់ ដោយសារ​តែ​កំណើន​ការឆ្លង​វីរុស​កូវី​ត​១៩​នៅ​ទីនោះ នៅពេល​ចំនួន​អ្នក​ស្លាប់​នៅ​អាម៉េរិក​និង​អឺរ៉ុប​បន្ត​កើនឡើង និង​ប្រទេស​នានា​រួម​មាន​រុស្ស៊ី​និង​វៀតណាម​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​និង​សកម្មភាព​ជំនួញ​។​

​ការណែនាំ​កាលពី​យប់​ថ្ងៃ​សៅរ៍​នេះ​ត្រូវបាន​ចេញ​ក្រោយ​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូរ៉ូ​ណា​នៅ​អាម៉េរិកឡើ​ងហួស​២.០០០​នាក់ ដោយ​ទីក្រុង​ញូវយ៉ក​រងគ្រោះ​ខ្លាំង​​ជាងគេ​។​

​នៅ​ទូទាំង​ពិភពលោក ការឆ្លង​វីរុស​កូរ៉ូណា​បានកើន​ហួស​៦៦០.០០០​នាក់ ក្នុងនោះ​ជាង​៣០.០០០​នាក់​ស្លាប់​។​អាម៉េរិក​នាំមុខគេ​ខាង​ចំនួន​ឆ្លង គឺ​ជាង​១២០.០០០​នាក់ ហើយ​ប្រទេស​៥​ដែល​មាន​អ្នកស្លាប់​ច្រើនជាងគេ​គឺ អ៊ីតាលី អេ​ស្ប៉ាញ ចិន អ៊ីរ៉ង់​និង​បារាំង​។​គ្រាន់តែ​នៅ​អ៊ីតាលី មនុស្ស​ជាង​១០.០០០​នាក់​បាន​ស្លាប់​។​

​ជម្ងឺ​នេះ​បាន​ឆ្លង​រាលដាល​ទៅ​កាន់​ទីក្រុង​ធំៗ​របស់​អាម៉េរិក រួម​មានដេ​ត្រយ​, ញូ​វ អ័​រលីន​, ស៊ីកា​ហ្គោ​និង​កាលីហ្វ័​រញ៉ា​ដែល​មាន​មនុស្ស​ស្លាប់​ជាង​១០០​នាក់​៕​ប្រែ​​សម្រួល​៖​វាសនា​

ទិដ្ឋភាព​វិថី​មួយ​នៃ​ទីក្រុង​ញូវយ៉ក ដែល​ជា​មជ្ឍមណ្ឌល​ផ្ទុះ​ជម្ងឺ​កូវី​ត​១៩​នៅ​អាម៉េរិក​