អាវុធហត្ថ​ចាប់​មេខ្លោង​ម្នាក់​និង​គូកន​ជាង​១០​នាក់​រឹបអូស​គ្រឿងញៀន​ជិត​ពីរ​គីឡូក្រាម​

503
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បើក​ប្រតិ​ប​តិ្ត​ការ​ទ្រង់ទ្រាយ​ធំ​ចាប់ខ្លួន​មេខ្លោង​ម្នាក់​បន្ត​ចាប់​បក្ខពួក​ជាង​១០​នាក់​ទៀត​និង​រឹបអូស​ថ្នាំ​ញៀ​ឧ​ជិត​២​គីឡូក្រាម​។​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ថា​ដា​លុច​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវីធី​របស់លោក​កើត​វណ្ណ​រ៉េត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ។

​មេបញ្ជាការរង​ដែល​ស្ថិតក្នុង​ហេតុ​ការបង្ក្រាប​នោះ លោក​វរសេនីយ៍ឯក​ថា ដា​លុច បានឱ្យដឹងថា ប្រតិបត្តិការ​នេះ​យើង​ធ្វើឡើង​ដោយបាន​ចាប់ខ្លួន​មេ​ខ្លោ​តាំងពី​ថ្ងៃទី​១៩​ខែកក្កដា​មក​ម្លេះ​។​ប៉ុន្តែ​ក្រោយពេល​សាកសួរ គឺ​បាន​ដំណឹង​ថា បក្ខពួក​គូកន​មួយចំនួនទៀត កំពុង​ចែកចាយ​នៅតាម​បណ្តា​ស្រុក និង​ខ្លះទៀត​នៅឯ​ក្រុងភ្នំពេញ ទើប​យើង​បន្ត​តាម​ចាប់ខ្លួន​រហូតដល់​ថ្ងៃទី​២២​ខែ​ដដែល​នេះ​។

កាល​ថ្ងៃទី​១៩​ក​ក្កកដា​គឺ​បាន​ចាប់ខ្លួន​មេខ្លោង​ម្នាក់​ឈ្មោះ​ប៉ែន​ធា​ភេទ​ប្រុស​៣៤​ឆ្នាំ​នៅ​ចំណុច​ភូមិ​តា​យ៉ែ​ក​ថ្មី ឃុំ​តា​យ៉ែ​ក ស្រុក សូទ្រនិគម ខេត្តសៀមរាប​។ ក្នុងពេល​ជាមួយគ្នា​គឺ​ចាប់យក​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​១,៣៥,២០០​ក្រាម​ជ​ញ្ចី​ង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​និង​ដាវ​ចំនួន​២​ដើម​។​ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​មេខ្លោង​លក់​ថ្នាំញៀន​ជា​អ្នកទិញ​ថ្នាំញៀន​ពី​ឈ្មោះ​ប៉ែន​ធា​ជា​បន្តបន្ទាប់​ទៀត​។ ដែល​ទី​១​ឈ្មោះ ជាតក់​ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​។​

​ទី​២ ឈ្មោះ ភួយ ហៀន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ។​ទី​៣ ឈ្មោះ យ៉ា​ត ជី​ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ​។​ទី​៤​ឈ្មោះ ហាស់ ណេ​ត ពៅ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​។​ទី​៥​ឈ្មោះ ដុ រិ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​។​ទី​៦​ឈ្មោះ អាន ឡុង ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​។​ទី​៧.​ឈ្មោះ ទួត ចៃ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ។​
​ទី​៨​ឈ្មោះ​វ៉ៃ​ស៊ីន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ។​ទី​៩.​ឈ្មោះ ថង វ​ណ្ណី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​ទី​១០​ឈ្មោះ​ចុង រ័ត្ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​,​ទី​១១​ឈ្មោះ ឆោម សា​វាយ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​។​

​លោក​បា​នប​ន្ថ​ម​ទៀតថា​ក្រោយមក​កម្លាំង​សមត្ថកិច្ច​យើង​បានឱ្យ​មេខ្លោង​លក់​ថ្នាំញៀន​ឈ្មោះ ប៉ែន ធា​សហការ​ទៅ​បង្ក្រាប​បក្ខពួក​របស់ខ្លួន​នៅ​ភូមិ​២​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​ដោយបាន​ឃាត់ខ្លួន​មេខ្លោង​ម្នាក់ទៀត​ឈ្មោះ​ឡេះ​សាលី​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​។​បាន​ចាប់យក​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៣០០​ក្រាម​ទូរស័ព្ទ​ចំនួន​២​គ្រឿង​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ក្រោយពី​បញ្ចប់​ប្រតិបត្តិការ​ប​ង្រា្ក​ប​យើង​បាន​នាំ​ជនសង្ស័យ​មក​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​សរុប​:​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់​វត្ថុតាង​ចាប់យក​សរុប​រួមមាន​:​ម្ស៉ៅ​ក្រាម​ស​ថ្លា​៩​កញ្ចប់​ទម្ងន់​១.៦៤៧.៥៥​ក្រាម​ជ​ញ្ចី​ង​ថ្លឹង​១​គ្រឿង​ដាវ​ចំនួន​២​ដើម​ទូរស័ព្ទដៃ​ចំនួន​៧​គ្រឿង​។​

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​និង​វត្ថុតាង​កំពុង​បន្ត​នីតិវិធី​និង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​៕S/​