អាហារ​បួន​ប្រភេទ​ដែល​មិនអាច​ដាក់​ប៊ីចេង​បាន​

1158
ចែករម្លែក

​យើងខ្ញុំ​ជឿជាក់ថា អ្នក​រាល់គ្នា​សុទ្ធតែ​ដឹង​ពី​ផល​អាក្រក់​នៃ​ប៊ីចេង រួចមកហើយ ប៉ុន្តែ​មាន​អ្នកខ្លះ នៅតែ​ប្រើ ដោយសារតែ​ពេលដែល​មិន​ប្រើ​ប៊ីចេង​ធ្វើឱ្យ​ម្ហូប​គ្មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​តើ​អ្នក ដឹង​ទេ​ថា មាន​ម្ហូប​មួយចំនួន​មិនអាច​ប្រើ​ប៊ីចេង​បានទេ ព្រោះ​វា​អាច​ប៉ះពាល់ ដល់​សុខភាព​អ្នក​បាន​។ តើ​មាន​ម្ហូប​ណា ខ្លះ​ដែល​មិនអាច​ប្រើ​បាន​?

ឆារ​ពពួក​សាច់​ជាមួយ​បន្លែ​
​នៅក្នុង​សាច់មាន​សារធាតុ​ម្យ៉ាង​ដែល​នៅពេល​អ្នក​ឆារ​ជាមួយ​បន្លែ​វា​នឹង​ភាយ​ចេញ​នូវ​សារធាតុ ម្យ៉ាង ដែលមាន​ក្នុង​ប៊ីចេង ដូចនេះ​បើ​អ្នក ដាក់​វា​ទៀត វា​នឹង​ប៉ះពាល់​ដល់ សុខភាព​អ្នក​បាន ជាងនេះទៅទៀត​មាន អាហារ​មួយចំនួន​ដូចជា​ពងមាន់​ផ្សិត​ឬ​គ្រឿង​សមុទ្រ​ជាដើម​អ្នក​ក៏​មិន អាចដាក់ ប៊ីចេង​បានដែរ​។​
​ ​
​អាហារ​ដែលមាន​ទឹកខ្មេះ​
​នៅពេលដែល​អ្នកធ្វើ​ម្ហូប ដោយមាន​ដាក់​ទឹកខ្មេះ​អ្នក​មិនត្រូវ​ដាក់​ប៊ីចេង​នោះទេ ព្រោះ​នៅក្នុង​ទឹកខ្មេះ មាន​សារធាតុ​ជូរ​ដែល​ធ្វើឱ្យ​វា​មិន​ងាយ រលាយ​ឡើយ​នៅពេលដែល​អ្នក​ដាក់ចូល​ទៅក្នុង​មុខម្ហូប នោះ​។​
​ ​
​អាហារ​ដែល​ត្រជាក់​
​នៅពេលដែល​អ្នកធ្វើ​អាហារ ដែល​ត្រជាក់​ដូចជា​ញ្ញ៉ាំ ឬ​អាហារ ដែល​មិនចាំបាច់​ប្រើ​ភ្លើង​ក៏​ឆ្អិន​នោះ អ្នក​មិនត្រូវ​ប្រើ​ប៊ីចេង​នោះទេ ព្រោះ​វា​មិន​រលាយ​ឡើយ ប៉ុន្តែ​បើ​អ្នក​ត្រូវតែ​ដាក់​អ្នក​អាច​យក​ទឹក​ក្តៅ លាយ​ជាមួយ​វា ដើម្បីឱ្យ​វារ​លាយ​សិន ទើប​ដាក់ចូល​មុខម្ហូប​អ្នក​។​
​ ​
​អាហារ​ដែល​ផ្អែម​
​នៅពេលដែល​អ្នកធ្វើ​អាហារ ដែល​ផ្អែម​អ្នក​មិនគួរ​ដាក់​ប៊ីចេង​នោះទេ ព្រោះ​វា​អាច​បំផ្លាញ​រសជាតិ នៃ​អាហារ អ្នក​បាន ប៉ុន្តែ​បើ​ក្នុង​អាហារ​ដែល​ប្រៃ​អ្នក​អាចដាក់​បាន ៕ ដោយ​៖ health.com.kh​