អាហ្វ្រិក​ខាងកើត​ប្រឈប​ការ​រាតត្បាត​ពី​ហ្វូង​កណ្តូប​ខ្លាំង​ឡើង​នៅពេល​ការដឹកជញ្ជូន​ថ្នាំ​សម្លាប់​សត្វល្អិត​ត្រូវ​រំខាន​ដោយ​ជម្ងឺឆ្លង​

160
ចែករម្លែក

​តាំងពី​ដើម​ឆ្នាំ​មក ប្រទេសកេន​យ៉ា សូ​ម៉ាលី និង​អេត្យូ​ពី ស្ថិត​ចំណោម​ប្រទេស​ជាច្រើន​ដែល​រងគ្រោះ​ពី​ការ​លុកលុយ​ទន្ទ្រាន​របស់​កណ្តូប​វាល​ខ្សាច់​។​

​ក្នុង​ការព្យាយាម​ទប់ស្កាត់​ហ្វូង​កណ្តូប​មក​ជា​ថ្មី ប្រទេស​ទាំង​បី​បាន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​បាញ់​លើ​ដំណាំ តែ​ស្តុក​ថ្នាំ​កាន់តែ​ខើច​អស់ ជាពិសេស​នៅ​ប្រទេសកេន​យ៉ា ហើយ​ទាំង​ការដឹកជញ្ជូន​និង​ការផលិត​​កំពុង​ត្រូវ​រំខាន​ដោយ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​ស៊ី​រី​ល ហ្វែរ​រ៉ង់ នាយក​អង្គការ​FAO​ប្រចាំ​អាហ្វ្រិក​ខាងកើត បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃ​០២​មេសា​ថា « ប្រសិនបើ​ប្រតិបត្តិការ​បច្ចុប្បន្ន​នៅក្នុង​តំបន់​នេះ​បរាជ័យ ដោយសារ​ខ្វះ​ថ្នាំ​ស្លាប់​សត្វល្អិត​​នោះ​យើង​នឹង​ឃើញ​មនុស្ស​៤​លាន​នាក់​នឹង​ខិតខំ​រក​ស្បៀង​ផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់​គេ​»​។​

​លោក​បាន​កត់សំគាល់ឃើញ​ថា ស្តុក​ថ្នាំ​សម្លាប់​សត្វល្អិត​នៅកេ​ន​យ៉ា​នឹង​អស់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​បញ្ហា​ទំនង​ជា​កាន់តែ​អាក្រក់​ឡើង បន្ទាប់​ពី​អង្គការសហប្រជាជាតិ​កាលពី​ខែ​មុន​បាន​បញ្ចេញ​អោយដឹងថា ហ្វូង​កណ្តូប​វាល​ខ្សាច់ អាច​ធ្វើអោយ​មនុស្ស​ប្រមាណ​២៥​លាន​នាក់​ជួប​បញ្ហា​ស្បៀង ដោយសារ​​តែ​លក្ខខណ្ឌ​អំណោយផល​ខាង​បង្ក​កំណើត​របស់​វា​នៅពេលនេះ​។​

​មន្ត្រី​អង្គការ​FAO លោក ស៊ី​រី​ល ហ្វែរ​រ៉ង់ បាន​និយាយថា អង្គការ​របស់​លោក​ឥឡូវ​ខិតខំ​រក​ថ្នាំ​សម្លាប់​សត្វល្អិត​សំរាប់​ប្រទេសកេន​យ៉ា ។​ដូច​កេន​យ៉ា​ដែរ ប្រទេស​សូ​ម៉ាលី​ក៏​កំពុង​ជួប​ការពន្យារពេល​ដឹក​​ជញ្ជូន​ថ្នាំ​សម្លាប់​សត្វល្អិត​មក​អោយ ព្រោះតែ​ការ​រឹតត្បិត​ការដឹកជញ្ជូន​ចំ​ពេល​ពិភពលោក​ជួប​ការផ្ទុះ​ជម្ងឺឆ្លង​៕​ប្រែ​សម្រួល​៖​វាសនា​

អង្គការ​FAO​បាន​ព្រមាន​ថា បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​កំពុង​ប្រឈម​ការ​លុកលុយ​ពី​ហ្វូង​កណ្តូប​វាល​ខ្សាច់​ជាថ្មី ដោយសារ​ខ្លវះ​ថ្នាំ​សម្លាប់​សត្វល្អិត​