អា​សេណ​ល ទទូច​ឲ្យ​លក់​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាង ដែលមាន​ភាព​ខ្ជិលច្រអូស

200
ចែករម្លែក

​មានការ​ទទូច​ឲ្យ​ក្លិប អា​សេណ​ល​(Arsenal) លក់​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ដោយសារតែ​ភាព​ខ្ជិលច្រអូស​និង​មិនសូវមាន​វិន័យ​ក្នុង​ការងារ​។

​លោក ថូ​នី កា​ស្កា​រី​ណូ (Tony Cascarino) បាន​រិះគន់​ចំៗ​ទៅលើ​ប្រធាន​ក្រុម Arsenal បើទោះបី ជា​ខ្សែប្រយុទ្ធ​រូបនេះ​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការយក​ឈ្នះ​ក្រុម​វេស ហេម (West Ham) កាលពី​យប់​ថ្ងៃ​ចន្ទ​ក៏ដោយ​។

​គ្រាប់​បាល់​របស់​កីឡាករ ហ្គា​ប្រ៊ី​ល ម៉ា​ទី​ណេ​លី (Gabriel Martinelli) នី​កូ​ឡាស ប៉េ​ប៉េ (Nicolas Pepe) និង​កីឡាករ អូ​បា​ម៉េ​យុំ​ា​ង ជួយ​ឲ្យ​ក្រុម អា​សេណ​ល​(Arsenal) ឈ្នះ​ការប្រកួត​៣-១​។

​អូ​បា​ម៉េ​យ៉ាំង នៅពេលនេះ​ឈរ​នៅ​លេខ​រៀង​ទី ២ នៅលើ​តារាង​ចាត់ថ្នាក់​គ្រាប់​បាល់ ដោយ រកបាន ១១​គ្រាប់ ស្របពេល​កីឡាករ​រូបនេះ​ទើបត្រូវ​បានតែងតាំង​ជា​ប្រធាន​ក្រុម Arsenal បន្ទាប់ពី​ក្លឹប​នេះ​មាន​ជម្លោះ​ជាមួយ​កីឡាករ ក្រា​នី​ត សា​កា (Granit Xhaka)​។

​ប៉ុន្តែ​លោក កា​ស្កា​រី​ណូ បាន​រិះគន់​លើ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប ហើយ​និយាយថា កីឡាករ រូបនេះ​គួរ​ត្រូវបាន​លក់​ចេញ​ជាមួយនឹង​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី (Mesut Ozil)​។

​កា​ស្កា​រី​ណូ បាន​និយាយថា ” អូ​បា​ម៉េ​យ៉ាំង រកបាន​គ្រាប់​បាល់​កាលពី​យប់មិញ ប៉ុន្តែ​ពិតជា​ធ្វើ ឲ្យ​ក្លិប Arsenal ឈឺចិត្ត​ណាស់​ដោយសារតែ​ឥរិយាបថ​មិនល្អ​របស់​កីឡាករ​រូបនេះ​”​។

​លោក​បន្តថា “​រួមជាមួយ​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) គឺ​សុទ្ធតែជា​កីឡាករ​ខ្ជិលច្រអូស ក្នុង​ក្រុម​។ វិន័យ​និង​ក្រមសីលធម៌​របស់​កីឡាករ​រូបនេះ​គឺ​អន់​មែនទែន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)