អា​សេណ​ល នាំមុខគេ​ក្នុងការ​ផ្ទេរ រ៉ា​យ​អាន់ ហ្វ្រេ​ស័​រ ដោយ​ឥត​តម្លៃ​ខ្លួន​

139
ចែករម្លែក

​ក្លិប​អា​សេណ​ល (Arsenal) មាន​ទំនុកចិត្ត​ថា ពួកគេ​គឺជា​ក្រុម​មានប្រៀប​ក្នុង​ការចុះ​កិច្ចព្រមព្រៀង ផ្ទេរ​កីឡាករ រ៉ា​យ​អាន់ ហ្វ្រេ​ស័​រ (Ryan Franser) ស្របពេល​ខ្សែបម្រើ​ស្លាប​ក្លិប បឺ​នេ​ម៉ាន់ (Bournemouth) រូបនេះ​គ្រោង​នឹង​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ហ្វ្រេ​ស័​រ ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្លិប​កំពូលៗ​ទាំង​៦​នៅ​រដូវ កាល​២០១៨​និង​២០១៩ បន្ទាប់ពី​ជួយ​បង្កើត​ឱកាស​១៤​លើក​សម្រាប់​កីឡាករ អេ​ដ​ឌី ហូ (Eddie Howe) និង​រកបាន​៧ គ្រាប់​។​
​ ​
​នៅ​រដូវ​កាល​នេះ មានការ​លំបាក​ជាង​មុន​សម្រាប់​កីឡាករ​សញ្ជាតិ​ស្កុ​ត​រូបនេះ ដោយ​ជួយ​បង្កើត ឱកាស​បាន​ត្រឹម​៤​លើក​ចំពេល​ក្លឹប​នេះ​កំពុង​ត្រដាបត្រដួស​នៅ​តំបន់​កាត់ចេញ​។​
​ ​
​ហ្វ្រេ​ស័​រ មិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ទេ ហើយ​ហាក់ដូចជា​ត្រូវ​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Vitality Stadium ស្របពេល​ក្លិប Arsenal ផ្តោត​គោលដៅ​នាំយក​កីឡាករ​រូបនេះ​ដោយ​ឥត​តម្លៃ​ផ្ទេរ​។​
​ ​
​ហ្វ្រេ​ស័​រ នឹង​បន្ថែម​ភាពរឹងមាំ​បន្ថែម​ក្នុង​ក្រុម​ជម្រើស Arsenal ស្របពេល​គ្រូបង្វឹក​លោក អា​តេ​តា គ្រោង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ា​យ​អាន់ ហ្វ្រេ​ស័​រ (Ryan Franser)