អា​ស្លី ខូ​ល រង​ការវាយប្រហារ​ដោយ​ក្រុមចោរ​គាស់​ផ្ទះ​

181
ចែករម្លែក

អា​ស្លី ខូ​ល (Ashley Cole) អតីត​កីឡាករ​របស់​ក្លិប​អា​សេណ​ល​( Arsenal) និង​ក្លិប​ឆេ​ល​ស៊ី​រង​ការ វាយប្រហារ​ដោយ​ក្រុមចោរប្លន់​នៅ​គេហដ្ឋាន​របស់លោក​។​ ​
​ ​
​កីឡាករ​វ័យ​៣៩​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​គាស់​ផ្ទះ​យក​គ្រឿង​អ​ល​ង្ក​ការ​ថ្លៃៗ​។ ក្រុម​ជនល្មើស​ទាំងនេះ ប្រើ​ឈុត​ប៉ា​រ៉ា​ហើយ​ទម្លាយ​ទ្វារក្រោយ​ចូល​ផ្ទះ​តែម្តង​។​
​ ​
​ប្រភព​មួយទៀត​បាន​អះអាងថា “​វា​គឺជា​បទពិសោធ​ដ៏​ភ្ញាក់ផ្អើល​។ ចោរប្លន់​ហាក់ដូច​ជាមាន​ជំនាញ ខ្លាំងណាស់ ហើយ​ដឹង​ច្បាស់​ពីអ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​។ ពួកគេ​ផ្តោត​គោលដៅ​លើ អា​ស្លី និង​រៀបចំ​គម្រោង​ជាមុន​”​។​
​ ​
​ប្រភព​ខ្លះ​អះអាងថា អា​ស្លី ខូ​ល រង​ការ​គំរាម​និង​ត្រូវបាន​ចងភ្ជាប់​ទៅនឹង​កៅអី​អំឡុង​ការ​ឆ្មក់​ចូល នោះ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ជា​ផ្លូវការ​នោះទេ​។ អតីត​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​មិនមាន របួស​ទេ បន្ទាប់ពី​ឧប្បត្តិ​ហេតុនេះ ប៉ុន្តែ​មាន​ភាព​តក់​ស្ល​ត់​យ៉ាងខ្លាំង​។​
​ ​
​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅ​ម៉ោង​៩:៤៥​កាលពី​ថ្ងៃទី​២១​ខែមករា​។ ប៉ូលិស​កំពុង​ស្វែងរក ក្រុម​ជនល្មើស​ទាំងនេះ​។​
​ ​
​អ្នកជិតខាង​ជាច្រើន​បាន​អះអាងថា ពួកគេ​ត្រូវបាន​ប៉ូលិស​ចោទសួរ​ទាក់ទិន​នឹង​អំពើ​ប្លន់​នេះ​។ ពលរដ្ឋ​ម្នាក់​និយាយថា “​ប៉ូលិស​ហាក់ដូចជា​យក​ចិត្ត​ទុកដាក់​ខ្លាំង​មែនទែន​។ អា​ស្លី ខូ​ល គឺជា មនុស្ស ម្នាក់​ក្នុងចំណោម​មនុស្ស​ល្បីល្បាញ​នៅ​តំបន់​នេះហើយ​គេហដ្ឋាន​របស់គាត់​ក៏​ទំនើប​ខ្លាំង ណាស់ដែរ ហើយ​មាន​សុ​វត្តិភាព ដូច្នេះ​នរណា​ដែល​ប្រព្រឹត្តិ​ច្បាស់​ជា​មិន​រួចខ្លួន​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អា​ស្លី ខូ​ល (Ashley Cole)