អា​ឡិ​ក​ស៊ី​ស សាន​ឆេស គ្រោង​នឹង​បន្ត​នៅ​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី អែន​ថូ​នី ម៉ា​សល រងរបួស​

318
ចែករម្លែក

ផែនការ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុង​ការលក់​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ទៅ​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) គ្រោង​នឹង​ផ្អាក​ជា បណ្តោះ អាសន្ន​ស្របពេល​ក្លឹប​នេះ​រង់ចាំ​ព័ត៌មាន​ថ្មី​ជុំវិញ​បញ្ហា​របួស​ភ្លៅ​របស់​ខ្សែ ប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial) ។​
​ ​
ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​រង​ការប៉ះទង្គិច​អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​គ្រី​ស្តា​ល់ ផា​លេស​( Crystal Palace) ២-១ នៅ​ពហុ​កីឡដ្ឋាន Old Trafford ដោយ​បង្ក​ឲ្យ​មានការ បារម្ភ​ក្នុងចំណោម​ក្រុមការងារ​បង្វឹក​របស់​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។​
​ ​
ម៉ា​សល បាន​ពិនិត្យមើល​ចំណុច​របួស​នេះ ហើយ​យូ​ណាយ​ធី​ត​នឹង​រង់ចាំ​លទ្ធផល មុនពេល​សម្រេច​ថា នឹងត្រូវ​ធ្វើ​អ្វី​ជាមួយ សាន​ឆេស ទៀត​។​
​ ​
បន្ទាប់ពី​បរាជ័យ​នេះ​លោក សូល​ស្យែ​រ បាន​និយាយ​សម្រាល​បញ្ហា​របួស​រប​ស់ ម៉ា​សល និង​របួស​របស់ លូក ស (Luke Shaw)​។ គ្រួ​បង្វឹក​សញ្ជាតិ​ន័​រ​វែ​ស រូបនេះ បាន​និយាយថា “​យើង​នឹងត្រូវ​រង់ចាំ​មើល​សិន​។ សង្ឃឹមថា​របួស​របស់​ពួកគេ​នឹងមិន អាក្រក់​ពេក​ទេ ហើយ​ប្រហែលជា​យើង​អាច​ឲ្យ​ពួកគេ​ហ្វឹកហាត់ អំឡុង​សប្តាហ៍​នេះ​”​។​
​ ​
ម៉ា​សល ត្រូវបាន​គេ​ឃើញ​សែង​ចេញ បន្ទាប់ពី​បញ្ចប់​ការប្រកួត ហើយ​អវត្តមាន​រយៈ ពេល​វែង​ណាមួយ​នោះ​អាច​នឹងធ្វើ​ឲ្យ​យូ​ណាយ​ធី​ត​ត្រូវ​បង្ខំចិត្ត​រក្សាទុក សាន​ឆេស នៅ​ពហុ​កីឡដ្ឋាន Old Trafford ។​
​ ​
​សាន​ឆេស បាន​ចូលរួម​ជាមួយ​យូ​ណាយ​ធី​ត​ក្នុងតម្លៃ​ផ្ទេរ​៥២​លាន​ផោន​កាលពី​ខែ មករា​ឆ្នាំ​២០១៨ ដោយ​រកបាន​៣​គ្រាប់​និង​បានបង្ហាញ​មុខ​៣២​លើក និង​ពិបាក​ស្វែងរក ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​របស់លោក សូល​ស្យែ​រ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​