អា​ឡិ​ក​ស៊ី​ស សាន​ឆេស នឹង​វិល​ត្រឡប់មក​យូ​ណាយ​ធី​ត​វិញ ស្របពេល​អ៊ី​ន​ធ័​រ មី​លេន មិន​ពន្យារ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​

172
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​អ៊ី​ន​ធ័​រ មី​លេន (Inter Milan) គ្រោង​បដិសេធ​ឱកាស​ពន្យា​កិច្ចសន្យា​លេង​ខ្ចី ជើង​របស់​កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) បន្ទាប់ពី​ជួប​រដូវ​កាល​ដ៏​ខកចិត្ត​។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​បាន​ពីរ​ប្រកួត​នៅ​ក្របខ័ណ្ឌ Serie A អំឡុង ពេល​មាន បញ្ហា​របួស ហើយ​នៅពេលនេះ​ទំនងជា​វិលត្រឡប់​ទៅកាន់​ពហុ​កីឡដ្ឋាន Old Trafford វិញ មុនពេល​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​នឹង​ត្រូវធ្វើ​អ្វី​អំពី​អនាគត​ដ៏​វែងឆ្ងាយ​របស់ខ្លួន​។​
​ ​
​អតីត​ខ្សែប្រយុទ្ធ​ក្លិប​អា​សេណ​ល​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត នឹងមាន​ប្រាក់ ឈ្នួល ៥០០.០០០​ផោន ប៉ុន្តែ​បានត្រឹមតែ​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​ចាប់តាំងពី​ការចាកចេញ ពី​ពហុ​កីឡដ្ឋាន Emirates ។​
​ ​
​សាន​ឆេស មាន​ប្រជាប្រិយភាព​នៅក្នុង​ចំណោម​កីឡាករ Inter Milan ប៉ុន្តែ​ក្តី​សង្ឃឹមថា នឹងធ្វើ​ឲ្យ​បានល្អ​ប្រែជា​ស្រអាប់​ដោយសារតែ​បញ្ហា​របួស​ធ្ងន់ធ្ងរ​កាល​ពី​ខែតុលា​។
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) បាន​សម្រេចចិត្តថា​លោក​មិន​ត្រូវការ​ខ្សែប្រយុទ្ធ​រូបនេះ បន្តទៀត​ទេ ដែល​មានន័យថា គេ​នឹង​បញ្ជូន​កីឡាករ​រូបនេះ​ត្រឡប់ មក​យូ​ណាយ​ធី​ត​វិញ​នៅ​រដូវ ក្តៅ​នេះ​។​
​ ​
​លោក ហ្គី​សេប​ប៉េ ម៉ា​រ៉ូ​តា (Guiseppe Marotta) ជា​នាយក​ប្រតិបត្តិ​របស់​ក្លិប Inter Milan មិន​ចង់ ចំណាយ​១៧,៥​លាន​ផោន ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)