អា​ឡែ​ន សៀ​រើ ទាមទារ​ឲ្យ​កីឡាករ​របស់ Watford សង​ប្រាក់​អ្នកគាំទ្រ​វិញ​

367
ចែករម្លែក

លោក អា​ឡែ​ន សៀ​រើ (Alan Shearer) បានទាមទារ​ឲ្យ​ក្រុម Watford សង​ប្រាក់​ទៅ អ្នកគាំទ្រ​វិញ បន្ទាប់ពី​ក្រុម​នេះ​ធ្វើ​មិនបាន​ល្អ ដោយ​ប្រកួត​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​យ៉ាង​ចាស់ដៃ​។​
​ ​
ក្រុម Watford រង​បរាជ័យ​ធ្ងន់ធ្ងរ អំឡុងពេល​ប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​បង្កើត​នូវ​ប្រវត្តិ​អាក្រក់​សម្រាប់​ក្រុម​នេះ​ជាថ្មីទៀត​។​
​ ​
​កីឡាករ ដេវីដ ស៊ី​ល​វ៉ា (David Silva) រកបាន​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ដំបូង​មុន ពេល​បន្ត​នាំមុខ​៥-០ ក្នុង​រយៈពេល​១៨​នាទី​។
​ ​
សៀ​រើ អតីត​វីរបុរស​របស់​ក្លិប Newcastle បាន​កោត​សរ​សរសើរ​ក្រុម​ស៊ី​ធី​ដែល​លេង បានល្អ​។ សៀ​រើ បាន​និយាយថា “​ពួកគេ​ធ្វើ​បានល្អ​តាំងពីដើម​តង់​រហូតដល់​ចប់​។ ប្រសិនបើ​អ្នកផ្តល់​ពេល​ឲ្យ​ពួកគេ​គ្រប់គ្រង​បាល់ នោះ​ពួកគេ​នឹង​បង្ក​គ្រោះថ្នាក់​។ ប៉ុន្តែ​តាម​ទស្សន​:​របស់ខ្ញុំ ក្រុម Watford ខ្វះ​ការប្រឹងប្រែង គ្មាន​ចេតនា​ខំប្រឹង​ធ្វើការ​ងារ និង​គ្មាន​ដាក់​សម្ពាធ​លើ​គូប្រកួត​សោះ​”​។​
​ ​
​សៀ​រើ បន្តថា “​អ្នក​មិនអាច​ការពារ​របៀប​ដែល​ពួកគេ​លេង​នេះ​បាន​ទេវា​អន់​ខ្លាំង ណាស់​។ ក្រុម​ស៊ី​ធី​រកបាន​៥​ឬ​៦​គ្រាប់ ហើយ​នៅតែ​ស្រេច​ឃ្លាន​ចង់បាន​បាល់ មកលេង​និង​រក​គ្រាប់​បន្ថែមទៀត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​