អូស្ត្រាលី​ចាប់ផ្តើ​អនុវត្ត​រឹតប​ន្តឹ​ង​បទបញ្ជា​ប្រឆាំង​កូវី​ដ​១៩ ដោយ​អ្នក​រំលោភ​នឹងរង​ការពិន័យ​១​ម៉ឺន​ដុល្លារ​

146
ចែករម្លែក

​អាជ្ញាធរ​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​មេសា​បាន​ចាប់ផ្តើម​ប្រើ​កម្លាំង​ប៉ូលិស​ដើម្បី​ចាប់បង្ខំ​អោយ​អនុវត្ត​ការ​រឹតត្បិត​លើ​ចលនា​របស់​បុគ្គល ក្នុង​គោលបំណង​ពន្យឺត​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​។​

ប៉ូលិសប្រាប់សាធារណជនអោយឈប់ចេញមកជួបជុំគ្នានៅក្រៅផ្ទះ

​បណ្តារ​ដ្ឋ​នៅ​អូស្ត្រាលី​បាន​បញ្ជា​ទៅ​ប៉ូលិស​អោយ​ចេញ​លិខិត​ពិន័យ​១១.០០០​ដុល្លារ​អូស្ត្រាលី (៦.៦៩៧,៣៥​ដុល្លារ​អាម៉េរិក​)​ដល់​ជន​ណា​ដែល​រំលោភ​បទបញ្ជា​សហព័ន្ធ ដែល​ហាម​ការធ្វើដំណើរ​មិន​ចាំបាច់​និង​​កំហិត​ការជួបជុំ​មនុស្ស​នៅ​ក្រៅ​ផ្ទះ​ចាប់ពី​២​នាក់​ឡើង​។​

​នៅ​រដ្ឋ​ញូ​វ សោត វេលស៍ ដែល​មាន​ប្រជាពលរដ្ឋ​២៥​លាន​នាក់ ប៉ូលិស​ថែមទាំង​គំរាម​ចាប់​ដាក់គុក​៦​ខែ​ចំពោះ​អ្នក​រំលោភ​ច្បាប់​ឬ​បទបញ្ជា​។​

​ខណៈ​អនុវត្ត​បទបញ្ជា​ប្រឆាំង​កូវី​ដ​១៩​ដ៏​តឹងរឹង រដ្ឋ​អូស្ត្រាលី​ក៏​បាន​ប្រកាស​ផែនការ​ជួយ​ចេញ​ប្រាក់ខែ​ដល់​បុគ្គលិក​កម្មករ​អូស្ត្រាលី​៦​លាន​នាក់​ដែល​រង​ផល​ប៉ះពាល់​ពី​ការផ្ទុះ​ជម្ងឺឆ្លង​នេះ​រយៈពេល​កន្លះ​ឆ្នាំ​។​​បុគ្គលិក​កម្មករ​នៅ​ក្រុមហ៊ុន​ណា​ដែល​រង​ផល​ប៉ះពាល់​ពី​កូវី​ដ​១៩ ហើយ​ត្រូវ​បិទទ្វារ​នឹង​ទទួលបាន​ប្រាក់​៣.០០០​ដុល្លារ​ក្នុង​មួយខែ​។​លុយ​ជំនួយ​នេះ​នឹង​ត្រូវ​ផ្ទេរ​ពី​ការិយាល័យ​ពន្ធ​រដ្ឋ​ទៅកាន់​បណ្តា​ក្រុមហ៊ុន​ដែល​​មាន​សិទ្ធិ​ទទួល​។​

​សូមបញ្ជាក់​ថា រដ្ឋ​អូស្ត្រាលី បំរុង​ទុក​ប្រាក់​១៣០​ពាន់​លាន​ដុល្លារ សំរាប់​បញ្ជូន​ទៅ​ក្រុមហ៊ុន​ដើម្បីអោយ​បុគ្គលិក​កម្មករ​អាច​នៅ​ទាក់ទង​ជាមួយ​និយោជក​របស់​គេ ក្នុង​បំណង​ធ្វើអោយ​សេដ្ឋកិច្ច​ស្ទុះ​ឡើង​វិញ​​លឿន នៅពេល​វិបត្តិ​កូរ៉ូណា​ចប់​។​

​នាយករដ្ឋមន្ត្រី​ស្កត់ ម័រ​រីរី​សុន បានប្រកាស​ផែនការ​ជួយ​ចេញ​ប្រាក់ខែ​ដល់​បុគ្គលិក​កម្មករ​អូស្ត្រាលី​រាប់លាន​នាក់ ដើម្បី​កុំអោយ​ពួកគេ​ត្រូវ​និយោជក​បញ្ឈប់​ពី​ការងារ​ដោយសារ​ការ​បិទ​ក្រុមហ៊ុន រោងចក្រ​​បណ្តាលមកពី​វិធានការ​បង្ការ​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​៕​ប្រែ​សម្រួល​៖​វាសនា​

​​នាយករដ្ឋមន្ត្រី​ស្កត់ ម័រ​រីរី​សុន(ស្តាំ) ប្រកាស​ផែនការ​ជួយ​ចេញ​ប្រាក់ខែ​ដល់​បុគ្គលិក​កម្មករ​អូស្ត្រាលី​រយៈពេលកន្លះឆ្នាំ