អេឡិច ចាន់ត្រា ទទួលបានការងារ ធំៗ នាដើមរដូវមង្គលការមកដល់

950
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត
ភ្នំពេញៈ
គ្រាន់តែបើករដូវកាលថ្មីភ្លាម ក្រុម AlexEntertaiment ដែលមានតារា ចម្រៀង អេឡិច ចាន់ត្រា ជាអ្នកគ្រប់គ្រងនោះ បានបង្ហាញសកម្មភាព របស់ក្រុមខ្លួន ដែលមានសកម្មភាពមមាញឹកនិងការរៀបចំខ្លួនដើម្បីស្វាគមន៍ រដូវមង្គលការ ដែល ឈានចូលមកដល់។ សកម្មភាពទាំងនោះ អេឡិច បានង្ហាញថា នៅថ្ងៃ២៨ តុលា ២០១៩ ក្រុម AlexEntertaiment ទទួលបានភ្ញៀវខ្លឹមតែម្តង ព្រោះតែការរៀបចំរោង ការ មានរហូតដល់ទៅ៥អគារ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

បើមើលតាមរូបភាព តាមហ្វេសប៊ុករបស់ អេឡិច នូវការដេគ័ររោងឆាក ពិតជា អស្ចារ្យ ណាស់ ជាពិសេសផ្កាភ្ញី មើលទៅគឺមានការស្ងប់ស្ងែងពីសំណាក់ អ្នកគាំ ទ្រហ្វេសប៊ុកផេក របស់ តារាចម្រៀង អេឡិច ចាន់ត្រា។

គិតមកដល់ពេលនេះ អេឡិច ចាន់ត្រា បានដំណើរ ក្រុមចម្រៀងរបស់ខ្លួនបានបី ឆ្នាំ ហើយ តែបើនិយាយពីសន្ទុះនៃការគាំទ្រ ពិតជាមានការគាំទ្រខ្លាំង មែនទែន ព្រោះគ្រប់ កម្មវិធី ដែលមានវត្តមានរបស់អ្នកមានមុខ ក្នុងសង្គមជាច្រើន ពិតជាឃើញវត្តមាន របស់ក្រុមអេឡិច ចាន់ត្រា។

តោះទៅមើល រូបភាព នៃពិធីមង្គលការមួយដែល មានភាពអធិកអធមរួមជាមួយ និងការ ដេគ័រ យ៉ាងប្រណិត៕