អំពាវនាវ​ពលរដ្ឋ​បរិច្ចាគ​ជួយ​ការងារ​សង្គម​មនុស្សធម៌​សាសនា​និង​វប្បធម៌​

757
ចែករម្លែក
  • 11
    Shares

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​មន្ត្រី​សប្បុរសជន​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​ពុទ្ធបរិស័ទ​សូម​ចូលរួម​ធ្វើបុណ្យ​ធ្វើ​ទាន​ច្រើន​រួមទាំង​បរិច្ចាគ​ធនធាន​ថវិកា​តាម​កម្លាំង​សទ្ធា​ជួយ​ដល់​ការងារ​សង្គមមនុស្ស​ធ​ម៍​សាសនា​និង​វប្ប​ធ​ម៍​។​ពិសេស​ចំពោះមុខ​សូម​សហគមន៍​៣​ឬ​៤​ខ្នង​ផ្ទះ​សូម​ធ្វើ​ផ្កាប្រាក់​មួយ​សម្រាប់​ចូលរួម​ជា​ថវិកា​ជួសជុល​ប្រាសាទបន្ទាយឆ្មារ ។​

​ទាំង​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ ទាំង​អ្នកស្រី​រស់ សុ​ផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​លោក​ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​បាន​ថ្លែង​ដូច្នេះ​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៩​ក្នុង​ពិធី​សម្ពោធ​ឆ្លង​ខ្លោងទ្វារវត្ត​វេរ​ឡុ​វ័​ន្ត​ផ្សារ​ថ្មី​ថ្មពួក​ឃុំ​គំរូ​ស្រុក​ថ្មពួក​និង​ចូល​ពិនិត្យ​ការដ្ឋាន​សាងសង់​ព្រះវិហារ​ថ្មី ។​

​លោក​ឌៀប​ឈួន​អភិបាលស្រុក​ថ្មពួក​អោយដឹងថា​:​វត្ត​ដែល​ក្លាយ​ពី​អាស្រម​មួយ​នេះ​បង្កើត​ថ្មី​ឡើង​តាម​សំណូមពរ​ពុទ្ធបរិស័ទ​នៅ​ឆ្នាំ​២០០៤​ស្ថិត​លើ​ផ្ទៃដី​៣​ហិច​តា​ហើយ​មកទល់​ប​ច្ច​ប្បន្ន​បានក​សាងសាលា​ធម្មសភា​កុដិ​វ​ច្ឆ​:​កុដិ​(​បង្គន់​)​និង​ប៉ោត​(​កូន​ព្រះវិហារ​)​។​

​លោក​បាន​បន្តថា​:​ដោយសារ​ទីតាំង​វត្ត​នេះ​.​នៅ​ខាងក្រោយ​ភូមិ​និង​ផ្សារ​ដែល​លំបាក​នឹង​អោយ​ពុទ្ធបរិស័ទ​ស្គាល់​ហើយ​អាច​ងាយស្រួល​រក​ផ្លូវ​ចូលទៅ​ធ្វើបុណ្យ​ទាន​នោះ​.​ទើប​ព្រះសង្ឃ​អាចារ្យ​គណ​:​កម្ម​ការ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បាន​សុំ​បិំ​ណ្យ​បាត្រ​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ឱ្យជួយ​បច្ច័យ​កសាង​ខ្លោងទ្វារ​ថ្មី​សន្លាង​និង​ធំ​មួយ​នៅជាប់​ផ្លូវជាតិ​លេខ​៥៨ ខាងកើត​វត្ត​ជិត​១.០០០​ម ។​
លោកស្រី​បាន​ជួយ កសាង​ដោយ​អស់​ទឹកប្រាក់​ប្រមាណ​១៣.០០០​ដុល្លារ ។ ហើយ​ត្រូវ​សម្ពោធ ឆ្លង​ដាក់អោយ​ប្រើប្រាស​ពេលនេះ ។​អ្នកស្រី រស់ សុ​ផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្លែងថា​: នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​បាន​ពី​ការបរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​របស់លោក​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​និង​សប្បុរសជន​នានា មើលផ្លូវ​និង​ស្ពាន​ក្នុង​វត្ត​នោះ ៕S/

​រូបថត : លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន មន្ត្រី អ្នកពាក់ព័ន្ធ​បាន​សម្ពោធ​ឆ្លង​ខ្លោងទ្វារវត្ត​វេរ​ឡុ​វ័​ន្ត​ផ្សារ​ថ្មី​ថ្មពួក​ឃុំ​គំរូ​ស្រុក​ថ្មពួក (​រូប​: ភ្នំ​ស្វាយ​)​