អ៊ីង​អ៊ីង កាន់តែ​បញ្ចេញ​ភាព​សិច​ស៊ី ខណៈ​ស្នេហា រលូន​ទៅមុខ​

1789
ចែករម្លែក

(​ភ្នំពេញ​)៖ តារា​សម្តែង​រាង​តូច​ច្រឡឹង កញ្ញា អ៊ីង​អ៊ីង ដែលមាន​គូស្នេហ៍ គឺ​លោក ម៉ា ច័ន្ទ​បញ្ញា តារាចម្រៀង និង​ជា​ពិធីករ​នោះ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា ខណៈ​តារា​ស្រី​រូបនេះ កាន់តែ​បង្កើន​ប្រជាប្រិយភាព​នូវ​រូប​សិច​ស៊ី​ជាច្រើន របស់​នាងលើ​បណ្តាញ​សង្គម​។​

​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៨ មកដល់ពេលនេះ កញ្ញា អ៊ីង​អ៊ីង ដែលជា​តារា​សម្តែង មានមុខមាត់​ដូច​កូនកាត់ ត្រូវបាន​គេ​សង្កេតឃើញថា នាង​បាន​កំពុង​បញ្ចេញ​ភាព​សិច​ស៊ី និង​បង្ហាញ​រូប​សម្រស់​គួរឱ្យ​ស្រឡាញ់ ខណៈ​មហាជន​ជាច្រើន សរសើរ​រូបនាង មានមុខមាត់​ស្អាត មិន​ចាញ់​តារា​បរទេស ឬ​ស្អាត​ជាង​តារា​ថៃ​ទៅទៀត​។​


​ ​
​សូម​រំលឹកថា កញ្ញា អ៊ីង​អ៊ីង និង​លោក ម៉ា ច័ន្ទ​បញ្ញា ជា​គូ​សេ្ន​ហ៍នឹង​គ្នា​ស្រឡាញ់គ្នា អស់​រាប់​ឆ្នាំ​មកហើយ ខណៈ​ប្រជាប្រិយភាព​របស់​តារា​ទាំងពីរ ក៏មាន​ការគាំទ្រ និង​ទទួលស្គាល់​មហាជន យ៉ាងច្រើន​ផងដែរ​។ ជាពិសេស​គូស្នេហ៍​មួយគូ​នេះ មិន​ត្រឹមតែ ស្រឡាញ់គ្នា នៅក្រៅ​នោះទេ គឺមាន​ស្នាដៃ​ថត​រឿង ដើរ​តួឯក​ជាមួយគ្នា ក្នុង​ខ្សែភាពយន្ត​រឿង “​កិច្ច​ស​ន្សា​ស្នេហ៍​” របស់​ផលិតកម្ម​រ៉ក កាលពីដើមឆ្នាំ​២០១៨​។

​លោក ម៉ា ច័ន្ទ​បញ្ញា ក៏បាន​សម្ដែង​រួមគ្នា ជាមួយ​ដៃគូ​នឹង​កញ្ញា អ៊ីង អ៊ីង ក្នុង​បទ​ដែល​ល្បី​ខ្លាំង គឺ​បទ “​ពីរ​នាក់​បាន​ហើយ​” ដែល​ធ្វើឱ្យ​យុវវ័យ​ជាច្រើន ពេញចិត្ត និង​ទទួល​ការគាំទ្រ យ៉ាងខ្លាំង​ផងដែរ ។​


​ ​
​សូមបញ្ជាក់ថា តារា​សម្តែង​កញ្ញា អ៊ីង​អ៊ីង សព្វថ្ងៃនេះ ប្រើ​ហ្វេ​ស​ប៊ុ​ក ដាក់ឈ្មោះថា “Oun Ing” ដែល​មួយ​រយៈពេល​ចុងក្រោយ ទទួល​ការគាំទ្រ និង​ជាពិសេស​យុវវ័យ​ពេញចិត្ត​ជាច្រើន ចំពោះ​ការបង្ហាញ​សម្រស់​របស់​នាង ដែលមាន​មុខមាត់​ស្រស់ស្អាត មិន​ចាញ់​តារា​បរទេស ហើយ​តែងតែ​បញ្ចេញ​រូបថត​សិច​ស៊ី​ជាច្រើន បន្តបន្ទាប់​គួរឱ្យ​ពេញចិត្ត ពី​សំណាក់​បុរសៗ បើទោះបីជា​នាង មាន​សង្សារ​ក៏ដោយ​៕ ដោយ​: បូ​រិ​ន​