អ៊ីរ៉ង់​បិទ​ទីក្រុង​ទូទាំងប្រទេស​ដើម្បី​បង្ខំ​អោយ​ប្រជាជន​មួយ​ប្រទេស​ពិនិត្យ​សុខភាព​

149
ចែករម្លែក

​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មីនា​ថា កងកម្លាំង​សន្តិសុខ​នឹង​បិទ​ខ្ទប់​ផ្លូវ​ទាំងអស់​មិន​អោយ​មាន​ចរាចរណ៍​ទេ​ក្នុង​រយៈពេល​២៤​ម៉ោង ដើម្បី​អោយ​ពល​​រដ្ឋ​ទាំងអស់​ទៅ​ពិនិត្យ​សុខភាព រក​វីរុស​កូរ៉ូណា​។​

​គ្រាន់​តែ​មួយ​ថ្ងៃ​សុក្រ វីរុស​កូរ៉ូណា​បាន​ឆក់យក​ជីវិតម​នុស្ស​៨៥​នាក់​នៅ​អ៊ីរ៉ង់ នាំ​អោយ​អ្នក​ស្លាប់​សរុប​ដោយ​ជម្ងឺឆ្លង​នេះ​កើន​ដល់​៥១៤​នាក់​។​

​នៅ​២៤​ម៉ោង​កន្លងមក​មាន​អ្នក​ឆ្លង​ថែម​១.២៨៩​នាក់​ដែល​នាំ​អោយ​ចំនួន​អ្នក​ឆ្លង​តាំងពី​មុន​មក​កើន​ដល់​១១.៣៥៤​នាក់​នៅ​អ៊ីរ៉ង់​។​

​ចាប់តាំងពី​ប្រកាស​ការស្លាប់​ដោយ​ជម្ងឺ​កូវី​ដ​១៩​នេះ​ដំបូង​កាលពី​ខែ​មុន​ ​អ៊ីរ៉ង់​បាន​បិទ​សាលារៀន​និង​លើក​ពេល​ធ្វើ​ពិធី​នានា​រួមទាំង​លុបចោល​ការជួបជុំ​បន់ស្រន់​​នៅ​ថ្ងៃ​សុក្រ​រាល់​សប្តាហ៍​ផង តែ​ការស្លាប់​និង​ឆ្លងកូវី​ដ​១៩​នៅ​តែ​កើនឡើង​។​

​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជា​អោយ​កងកម្លាំង​ប្រដាប់​អាច​វុ​ធ​ដឹកនាំ​ការប្រយុទ្ធប្រឆាំង​នឹង​ការផ្ទុះ​ជម្ងឺ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នក​ពន្លត់​អគ្គិភ័យ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​រដ្ឋធានី​តេ​អេ​រ៉ង់​