អ៊ីស្រាអែល​ច្រាន​ចោល​ការអះអាង​ថា​ភ្នាក់ងារ​របស់​ខ្លួន​សម្លាប់​សាស្ត្រា​ចារ​ប៉ាឡេ​ស្ទីន​នៅ​ម៉ាឡេស៊ី​

3254
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​កាលពី​ថ្ងៃអាទិត្យ​បាន​ច្រានចោល​ការអះអាង​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​របស់​អ៊ីស្រាអែល​នៅ​ពីក្រោយ​ការធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​​ប៉ាឡេ​ស្ទីន​ម្នាក់​នៅ​ម៉ាឡេស៊ី ។​

​ថ្លែង​ទៅ​កាន់​វិទ្យុ​អ៊ីស្រាអែល​មួយ លោក​អា​វី​ក​ឌ័​រ លី​ប៊ឺ​មែន បាន​ពណ៌នា​ជន​ប៉ាឡេ​ស្ទីន​ដែល​ត្រូវបាន​សម្លាប់​នេះ​ជា សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស និង​មិនមែន​ជា​​អ្នក​មាន​បុណ្យ​និង​ថា បុរស​នេះ​បាន​ចូលរួម​ក្នុង​ការផលិត​កាំជ្រួច​។​

​ហ្វា​ឌី ម៉ូ​ហា​ម៉ា​ដ អាល់​-​បាតស៍ អាយុ​៣៥​ឆ្នាំ​ត្រូវបាន​សម្លាប់​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ក្រុម​គ្រួសារ​លោក​បាន​ចោទប្រកាន់​ទីភ្នាក់ងារ​ស៊ើប​ការណ៍​Mossad របស់​អ៊ីស្រាអែល​ជា​អ្នក​សម្លាប់​។​

​ក្រុម​ហា​ម៉ាស បាន​និយាយថា លោក​បាតស៍ ជា​អ្នកវិទ្យាសាស្ត្រ​ខាង​សិក្សា​ស្រាវជ្រាវ​នៅ​ខាង​បញ្ហា​ថាមពល និង​ធ្លាប់​ជា​សមាជិក​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា​ ​លោក​បាតស៍​បាន​ដើរ​ទៅ​បន់ស្រន់​នៅ​ព្រឹក​ព្រលឹម​នៅ​ព្រះវិហារ​មួយ​នៅ​ក្រុងកូឡា​ឡាំ​ពួរ​នៅ​ពេល​លោក​ត្រូវបាន​បាញ់ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​២​នាក់​ដែល​ជិះ​ម៉ូតូ​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី​បាន​និយាយថា លោក​បាតស៍​ជា​វិស្វករ​អគ្គិសនី​និង​ជា​អ្នកជំនាញ​នាង​ផលិត​រ៉ុក្កែត​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​ម៉ាឡេស៊ី​កំពុង​ស៊ើបអង្កេត​ចំពោះ​ការសម្លាប់​នេះ តែ​មិន​បាន​និយាយ​អំពី​ហេតុផល​ឬក៏​ថា​តើ​មាន​ឃាតករ​បរទេស​ពាក់ព័ន្ធ​ដែរ​ឬ​អត់​ទេ​។​

​គេ​ជឿ​ថា​ក្រុម​Mossad​បាន​ធ្វើ​ឃាត​ពួក​សកម្មប្រយុទ្ធ​និង​អ្នកវិទ្យាសាស្ត្រ​ប៉ាឡេ​ស្ទីន​នា​ពេលកន្លងមក តែ​កម្រ​អះអាង​អំពី​ប្រតិបត្តិការ​ដូច្នេះ​ណាស់​៕​ដោយៈ​វាសនា​

​លោក​បាតស៍​បាន​ដើរ​ទៅ​បន់ស្រន់​នៅ​ព្រឹក​ព្រលឹម​នៅ​ព្រះវិហារ​មួយ​នៅ​ក្រុងកូឡា​ឡាំ​ពួរ​នៅ​ពេល​លោក​ត្រូវបាន​បាញ់ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​២​នាក់