អ៊ែមមឺរឹតបញ្ជាក់ដល់អតិថិជនពី សមត្ថភាពនៃប្រាក់សំណងនិងការវាស់ស្ទង់សុវត្ថិភាពនៅអាកាស យានដ្ឋាននិងនៅក្នុងយន្តហោះ

115
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ អ៊ែមមឺរឹត បានបង្កើនសមត្ថភាពរបស់ខ្លួនក្នុងដំណើរការការសងប្រាក់វិញ (refund)​​ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអតិថិជននិងដៃគូពាណិជ្ជ កម្មដែលរងផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាតជាសកល COVID-19។

ដោយមានសំណើសុំប្រាក់សំណងជិតកន្លះលានដែលមិនទាន់បានបញ្ចប់ដំណើរការ ក្រុមហ៊ុនបានចាត់វិធានការយ៉ាងសកម្មក្នុងការរៀបចំរចនាសម្ព័ន្ធផ្នែកខាងក្រោយរបស់ខ្លួននិងជំរុញធនធានដើម្បីពន្លឿនដំណើរការនេះ។មុនការរីករាតត្បាតជាសកល អ៊ែម​មឺរឹតបានដំណើរការប្រាក់សំណងជាមធ្យមចំនួន ៣៥,០០០ករណីក្នុងមួយខែ។បច្ចុប្បន្ន​ចុប្បន្ននេះករណីសំណងបានឡើងដល់ចំនួន១៥០,​០​០​០ករណីក្នុងមួយខែហើយ​ក៏គ្រោ​ង​និងបញ្ចប់នៅដើមខែសីហា។

អ៊ែមមឺរឹតផ្តល់ជូនជម្រើសបីយ៉ាងដល់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ពីការលុបចោលជើងហោះហើរនិងការរឹតបន្តឹងការធ្វើដំណើរ៖

•ទុកសំបុត្ររបស់អ្នក(Keep your existing ticket)ដែលមានស្រាប់រហូតដល់ ២៤ ខែហើយទាក់ទងដើម្បីកំណត់ពេលវេលាហោះហើរឡើងវិញនៅពេលពួកគេត្រៀមខ្លួនរួចរាល់។ ក្រុមហ៊ុនបានពន្យាយពេលដល់ជម្រើសនេះ រាល់សំបុត្រដែលបានកក់ទុក  ឬ​កក់មុនថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២០ សម្រាប់​ការធ្វើដំណើរនៅឬមុនថ្ងៃទី៣០ខែ​វិច្ឆិ​កា​ឆ្នាំ ២០២០ ។

•ផ្លាស់ប្តូរ (Exchange) បំណែកសំបុត្រដែលមិនបានប្រើប្តូរជាប័ណ្ណធ្វើ​ដំណើរស្មើ​នឹង​ចំនួនទឹកប្រាក់ដើមដែលគាត់បានកក់។ ប័ណ្ណធ្វើដំណើរអាចប្រើប្រាស់បានរាល់ផលិត​ផលឬសេវាកម្មណាមួយរបស់អ៊ែមមឺរឹតដោយមិនគិតថ្លៃផ្លាស់ប្តូរដោយផ្តល់ជូនអតិថិ ជ​​ននូវភាពបត់បែនងាយស្រួលដើម្បីរៀបចំកាលវិភាគឡើង​វិញនៅពេលពួកគាត់​ត្រៀម​ខ្លួនរួចរាល់ធ្វើដំណើរម្តងទៀត។អតិថិជនដែលមានបំណងស្នើសុំ​ប័ណ្ណទូទាត់ឬ​ដក​ប្រា​ក់​​សំណងអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈទម្រង់​ពាក្យតាមអនឡាញ​នៅលើ​គេ​ហទំព័រអ៊ែមមឺរឹតឬទាក់ទងភ្នាក់ងារទេសចរណ៍របស់ពួកគេដើម្បីទទួលបានជំនួយ។

•ប្រាក់សំណង (Refunds) អតិថិជនដែលបានជ្រើសរើសរក្សាទុកសំបុត្រឬបាន​ជ្រើស​រើសយកប័ណ្ណធ្វើដំណើរ នៅតែអាចដាក់ពាក្យសុំការសងប្រាក់វិញ​ប្រសិនបើពួកគេមិន​អាច​ធ្វើដំណើរបាន។មិនមានការពិន័យសំណើប្រាក់សំណងទេ។អតិថិជនដែល​បាន​កក់​​តាមរយៈភ្នាក់ងារទេសចរណ៍គួរតែទាក់ទងភ្នាក់ងាររបស់ពួកគេដើម្បីសុំជំនួយ។ ជម្រើស​ដូចគ្នានឹងត្រូវបានអនុវត្ត។

អ៊ែមមឺរឹតក៏បានបង្កើនការពិនិត្យសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកនិងអតិថិជនរបស់ខ្លួននៅព្រលានយន្តហោះនិងនៅលើយន្ដហោះ។បុគ្គលិកបម្រើការក្នុងយន្តយន្តហោះ ភ្នាក់ងារជូនភ្ងៀវឡើងយន្តហោះនិងបុគ្គលិកទាំងអស់ដែលមានទំនាក់ទំនង​ផ្ទាល់​ជាមួ​យ​​អ្នកដំណើរនឹងាមានឧប​ករណ៍ការពារផ្ទាល់ខ្លួន (PPE) ដែលរួមបញ្ចូលទាំងអាវការ​ពារពាក់លើឯកសណ្ឋានរបស់ពួកគេនិងវ៉ែនតាសុវត្ថិភាពបន្ថែមលើរបាំងមុខនិងស្រោមដៃ។នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ ស្រោមដៃនិងរបាំ​ងមុខចាំបាច់សម្រាប់អតិ​ថិ​ជ​ននិងបុគ្គលិកទាំងអស់។ម៉ាស៊ីនស្កេនកម្ដៅត្រួតពិនិត្យសីតុណ្ហភាព​របស់អ្នកដំណើរ​និង​បុគ្គលិកទាំងអស់ដែលចូលក្នុងអាកាសយានដ្ឋាន។សញ្ញានៃគម្លាតពីគ្នា​ត្រូវបានគូស​នៅ​​លើដីនិងកន្លែងរង់ចាំដើម្បីជួយអ្នកធ្វើដំណើររក្សា​ចម្ងាយចាំបាច់​ក្នុងកំឡុង​ពេល​ពិនិ​ត្យនិងឡើងជិះ។ក្រុមការងារអាកាសយានដ្ឋានក៏បានតំឡើងរបាំង​ការពារនៅតុឆែកអីន​នីមួយៗដើម្បីផ្តល់ការធានាសុវត្ថិភាពបន្ថែមដល់អ្នកដំណើរនិងបុគ្គលិកក្នុងពេលមានអន្តរកម្មនៅនឹងកន្លែង។

នៅលើយន្តហោះ របស់អ៊ែមមឺរឹតកៅអីអង្គុយត្រូវបានត្រៀមទុកជាមុន​ដោយមានកន្លែង​ទំនេរដែលដាក់នៅចន្លោះអ្នកដំណើរម្នាក់ៗឬក្រុមគ្រួសារក្នុងការប្រតិបត្តិនៃគោលការគម្លាតពីគ្នា។

អ៊ែមមឺរឹតក៏បានធ្វើការផ្លាស់ប្តូរសេវាកម្មក្នុងយន្តហោះរបស់ខ្លួនដោយសារហេតុផលសុខ​ភាពនិងសុវត្ថិភាព។អាហារនិងភេសជ្ជៈត្រូវបានផ្តល់ជូនក្នុងទម្រង់ជា​ប្រអប់ដើម្បីកាត់​បន្ថយទំនាក់ទំនងរវាងបុគ្គលិកនិងអតិថិជនអំឡុងពេលបម្រើអាហារហើយកាត់បន្ថយហានិភ័យនៃអន្តរកម្ម។ ប្រអប់ផ្ទាល់ខ្លួនផ្តល់ជូនអតិថិជននូវនំសាំងវិច​ភេសជ្ជៈ​អាហារ​សម្រន់និងបង្អែម។

រាល់យន្តហោះរបស់អ៊ែមមឺរឹតទាំងអស់នឹងឆ្លងកាត់ដំណើរការសម្អាតនិងកម្ចាត់មេរោគដែលបានប្រព្រឹត្តនៅក្នុងទីក្រុងឌូបៃបន្ទាប់ពីការចេញដំណើរនីមួយៗ៕