អ៊ែមមឺរឹតសម្រួលដល់គោលការណ៍លើកលែងដោយឥតគិតថ្លៃនិងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលធ្វើតេស្តរកវីរុសកូវីដ១៩ភ្លាមៗ​ដល់អ្នកដំណើរ

104
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ដើម្បីផ្តល់អាទិភាពដល់អតិថិជនរបស់ខ្លួនអ៊ែមមឺរឹតបាន​ធ្វើបច្ចុប្បន្នភាព​លើ​គោលនយោបាយលើកលែងសម្រាប់ការធ្វើដំណើរ​យ៉ាងសាមញ្ញមួយ​សម្រាប់​ការ​កក់និងប្រាក់សំណងលើសំបុត្រដែលបានចេញហើយ ដល់គ្រប់ទីផ្សារ​របស់ខ្លួនលើ​ពិភពលោក។

អ៊ែមមឺរឹតផ្តល់ជម្រើសបីដល់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ដោយការលុប ចោលជើងហោះហើរនិងការរឹតត្បិតពីការធ្វើដំណើរ៖

១ – ទុកសំបុត្ររបស់អ្នក(Keep your ticket)៖ រាល់សំបុត្ររបស់​អ៊ែមមឺរឹត​ដែល​បាន​កក់មុន​ថ្ងៃទី ៣១ ឧសភាសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែសីហា​នឹងត្រូវ​បាន​ពន្យារពេលដោយស្វ័យប្រវត្តិ  រយៈពេល ៧៦០ ថ្ងៃ។ អតិថិជនដែលមាន​សំបុត្រ​បែបនេះនិងត្រូវបានធានាថាសំបុត្ររបស់ពួកគេនឹងត្រូវបានផ្តល់កិត្តិយសហើយពួកគេអាចធ្វើការកក់ឡើងវិញនៅពេលពួកគេសម្រេចចិត្តធ្វើដំណើរ។

នៅពេលណាដែលពួកគេត្រៀមខ្លួនធ្វើដំណើរម្តងទៀត ក្នុងរយៈពេលពីរឆ្នាំ​គិតចាប់ពី​ថ្ងៃដែលសំបុត្ររបស់ពួកគេត្រូវបានចេញ​ដំបូងពួកគេគ្រាន់​តែទាក់ទង​ជាមួយ​អ៊ែមមឺរឹត ឬភ្នាក់ងារទេសចរណ៍របស់ពួកគេដើម្បីកំណត់ពេលហោះហើរឡើងវិញ។សំបុត្រ​របស់ពួកគេនឹងត្រូវបានទទួលយកសម្រា​ប់​ជើងហោះហើរ​ណាមួយទៅ​កាន់​គោល​ដៅអ៊ែមមឺរឹតតែមួយ ឬទៅកាន់ទីក្រុងមួយផ្សេងទៀត​នៅក្នុងតំបន់​អារ៉ាប់តែ​មួយ​ដោយឥតគិតថ្លៃសម្រាប់ការផ្លាស់ប្តូរ។ អ្នកដែលមានបំណងកក់​សំបុត្ររបស់ពួកគេ​ដើម្បីធ្វើដំណើរទៅតំបន់ផ្សេងទៀតក៏អាចធ្វើបានដែរ  អ៊ែមមឺរឹតនឹងមិន​គិតថ្លៃការចេញ​សំបុត្រទេលើកលែងតែថ្លៃសំបុត្រធ្វើដំណើរខុសគ្នា។

២ -ស្នើសុំប័ណ្ណធ្វើដំណើរ(Travel voucher)៖ ប័ណ្ណធ្វើដំណើរមាន​សុពលភាព​មួយ​ឆ្នាំគិតចាប់ពីថ្ងៃដែ​ល​ប័ណ្ណត្រូវបានចេញហើយអាចពន្យារដល់ឆ្នាំទី២។ ប័ណ្ណទូទាត់​អាចត្រូវបានប្រើសម្រាប់ផលិតផលឬសេវាកម្មណាមួយរបស់អ៊ែមមឺរឹតដែលមានន័យថាអតិថិជនអាចប្រើវាដើម្បីទូទាត់ថ្លៃសេវាកម្មសម្រា​ប់ការហោះហើរ​ទៅកាន់​គោល​ដៅណាមួយនៅក្នុងថ្នាក់កាប៊ីនណាមួយឬសេវាកម្មផ្សេងទៀត។ មិនមានថ្លៃផ្លាស់ប្តូរ​ចំពោះប័ណ្ណនេះទេដូច្នេះអតិថិជននឹងមានភាពបត់បែនជាងមុនក្នុងការរៀបចំកាល វិភាគឡើងវិញនៅពេលពួកគេត្រៀមធ្វើដំណើរម្តងទៀត។

៣ – ប្រាក់សំណង(Refund)៖អតិថិជនដែលបានជ្រើសរើសការទុក​សំបុត្រឬបាន​ជ្រើស​រើសយកប័ណ្ណធ្វើដំណើរនៅតែអាចដាក់ពាក្យសុំយកប្រាក់សំណងវិញបាន ប្រសិនបើពួកគេមិនអាចធ្វើដំណើរបាន។ មិនមានការពិន័យលើការ​សុំប្រាក់​សំណង​ទេ។

អ៊ែមមឺរឹតក៏បានផ្តល់ភាពងាយស្រួដល់អតិថិជនក្នុងការស្នើសុំជម្រើសទាំងនេះតាមអ៊ិនធរណេតតាមរយៈទម្រង់ពាក្យស្នើសុំ ។សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីដាក់ពាក្យ​សុំ​ជម្រើសណាមួយខាងលើនេះអតិថិជនអាចចូលទៅកាន់គេហទំព័រ emirates.com ។ អតិថិជនដែលបានកក់តាមរយៈភ្នាក់ងារទេសចរណ៍គួរតែទាក់ទងភ្នាក់ងាររបស់ពួកគេដើម្បីសុំជំនួយពីគោលការណ៍នេះ ហើយវាត្រូវបានអនុវត្តដូចគ្នា។

សូមជម្រាបថា៖អ៊ែមមឺរឹតគឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលធ្វើតេស្តិ៍ភ្លាមៗរក កូវីដ ១៩ ដល់អ្នកដំណើរនៅនិងកន្លែង Check-in។

អ៊ែមមឺរឹតនៅក្នុងការសម្របសម្រួលជាមួយអាជ្ញាធរសុខាភិបាលឌូបៃ (DHA) បាននាំឲ្យមានការប្រុងប្រយ័ត្នបន្ថែមលើជើងហោះហើរថ្មីរបស់ខ្លួនទៅកាន់ប្រទេសទុយនីស៊ីហើយបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅលើពិភពលោកដែលធ្វើតេស្តភ្លាមៗរកកូវីដ ១៩ដល់អ្នកដំណើរនៅនិងកន្លែងឆែកអ៊ីនមុននឹងចេញដំណើរ។ការ​ធ្វើតេស្តឈាមយ៉ាង​រហ័សនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរសុខាភិបាលឌូបៃ (DHA) ហើយចេញលទ្ធផលក្នុងរយៈពេល ១០ នាទី។ការធ្វើតេស្តនេះ​ត្រូវបានធ្វើឡើង​ជាលើក​ដំបូងនៅថ្ងៃទី១៥ ខែមេសា នៅទីក្រុងឌូបៃ មុនពេលហោះហើរទៅ​ប្រទេសទុយនីស៊ី​ហើយការធ្វើតេស្តនេះត្រូវបានធ្វើឡើងយ៉ាងងាយស្រួលនៅឯទីតាំង Check-in នៃអាកាសយានដ្ឋានអន្តរជាតិឌូបៃ Terminal 3។

លោក Adel Al Redha ប្រធានផ្នែកប្រតិបត្តិការរបស់អ៊ែមមឺរឹតបានមានប្រសាសន៍ថា “ការធ្វើតេស្តបានដំណើរការទៅដោយរលូនហើយយើងសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរសុខាភិបាលឌូបៃចំពោះគំនិតផ្តួចផ្តើមនិងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។រឿងនេះមិន​អាចទៅរួចទេបើគ្មានការគាំទ្រពី​អាកាស​យាន​ដ្ឋាន​ឌូបៃនិងអាជ្ញាធររដ្ឋាភិបាលដទៃទៀត។យើងកំពុងរៀបចំផែនការដើម្បី​ពង្រីក​សម​ត្ថ​ភាព​តេស្តនាពេលអនាគតនិងពង្រីកដល់ជើងហោះហើរផ្សេងទៀត ដែលនេះនឹងជួយ​ឱ្យយើងអាចផ្តល់ព័ត៌មានបញ្ជាក់ភ្លាមៗដល់អ្នកដំណើររបស់អ៊ែមមឺរឹតដែលធ្វើដំណើរទៅប្រទេសណាដែលត្រូវការវិញ្ញាបនបត្របញ្ជាក់ពីវីរ៉ុសកូវីដ១៩។ សុខ​ភាព និង​សុវត្ថិភាព​របស់បុគ្គលិកនិងអ្នកដំណើរនៅ​អាកាសយានដ្ឋាននៅតែ​មានសារៈសំខាន់​បំផុត។

អ្នកដំណើរក៏ត្រូវពាក់ម៉ាស់ដោយខ្លួនឯងនៅក្នុងអាកាសយានដ្ឋាននិងនៅលើយន្ដហោះក៏មានការធ្វើតាមការណែនាំពីគម្លាតសង្គមដែរ។ អ៊ែមមឺរឹតបានផ្លាស់ប្តូរសេវាកម្មក្នុង​យន្តហោះរបស់ខ្លួនសម្រាប់ហេតុផលសុខភាពនិងសុវត្ថិភាពផងដែរ”។

ទស្សនាវដ្តីនិងសម្ភារៈអានបោះពុម្ពផ្សេងទៀតនឹងមិនមានជូនទេខណៈ​ពេល​ដែលអាហារនិងភេសជ្ជៈនឹងបន្តផ្តល់ដោយមានការវេចខ្ចប់នឹងត្រូវបានកែប្រែដើម្បីកាត់បន្ថយការទាក់ទងក្នុងកំឡុងពេលបម្រើអាហារនិងកាត់បន្ថយហានិភ័យពីប្រាស្រ័យ ទាក់​ទង។ឥវ៉ាន់ដាក់ក្នុងយន្តហោះ(Cabin Baggage) មិនត្រូវបានទទួល​យកនៅ​លើ​ហោះហើរទេ។ របស់របរដែលត្រូវអនុញ្ញាតិឱ្យនៅក្នុងកាប៊ីនមានកំណត់ដូចជា កុំព្យូ​ទ័រ​យួរដៃ កាបូបយួរដៃឬរបស់ទារក។ រាល់របស់របរផ្សេងទៀតត្រូវដាក់ចូល checked in ហើយអ៊ែមមឺរឹតនឹងបញ្ចូនឥវ៉ាន់ទៅក្នុងកាប៊ីនឆែកអ៊ីនដោយឥតគិតថ្លៃ។

រាល់យន្តហោះរបស់អ៊ែមមឺរឹតទាំងអស់នឹងឆ្លងកាត់ការសម្អាតនិងលាងកម្ចាត់មេរោគ ដែល​បានប្រព្រឹត្តនៅក្នុងទីក្រុងឌូបៃបន្ទាប់ពីជើងហោះហើរនីមួយៗ៕