អ្នកកីឡាកាស ហូក ហូហ្គែន និយាយថាមិនចាំបាច់មានវ៉ាក់សាំងវីរុសកូរ៉ូណាទេ ព្រោះកូវីដ១៩ជាសញ្ញាព្រមានពីព្រះយ៉េស៊ូ

288
ចែករម្លែក

អ្នកកីឡាកាស ហូក ហូហ្គែន លើកឡើងថា ពិភពលោកមិនចាំបាច់មានវ៉ាកសាំងទេ ព្រោះកូវីដ១៩ជាសញ្ញាព្រមានពីព្រះជាម្ចាស់។

វរបុរសកីឡាកាសក្របខ័ណ្ឌ WWE រូបនេះបានចូលបណ្តាញសង្គមដើម្បីបញ្ចេញមតិលើជំងឺរាតត្បាតសាហាវនេះ ហើយគាត់ទទូចប្រាប់ទៅប្រជាជនថាត្រូវផ្តោតលើជំនឿសាសនាព្រះយ៉េស៊ូជាជាងផ្តោតលើរឿងផ្សេងៗ។

លោកបានសរសេរលើ Instagram ថា “ប្រហែលយើងមិនចាំបាច់ត្រូវការវ៉ាក់សាំងទេ។ ប្រហែលយើងត្រូវយកពេលនៃការដាក់ខ្លួននៅឯកោកុំរំខានពិភពលោក និង ស្រោចស្រង់ជីវិតផ្ទាល់ខ្លួន ត្រង់កន្លែងដែលយើងផ្តោតលើរឿងតែមួយគត់ក្នុងពិភពលោក នោះគឺព្រះយ៉េស៊ូ”។

តារាកីឡាកាសអាយុ ៦៦ ឆ្នាំរូបនេះអះអាងថា មនុស្សកំពុងគោរពបូជានិមិត្តរូបខុស ពោលគឺចង់សំដៅលើអត្តពលិក តារាសម្តែង និង តន្ត្រីករ ហើយជំនួសមកវិញគួរគោរពព្រះ ដែលនាំមេរោគនេះមកដើម្បីប្តូរឥរិយាបថរបស់មនុស្ស។

សាកស្រមៃមើលតើព្រះនឹងមានបន្ទូលអ្វី? លោកហូកនិយាយថា “អ្នកចង់គោរពអត្តពលិក ខ្ញុំនឹងបិទកីឡដ្ឋាន។ អ្នកចង់គោរពតន្ត្រីករ ខ្ញុំនឹងបិទមណ្ឌលតន្ត្រី។ អ្នកចង់គោរពតារាសម្តែង ខ្ញុំនឹងបិទរោងកុន។ អ្នកចង់គោរពលុយ ខ្ញុំនឹងបិទសេដ្ឋកិច្ច និង ធ្វើឱ្យដួលទីផ្សារភាគហ៊ុន។ អ្នកមិនចង់ទៅវិហារគោរពខ្ញុំ ខ្ញុំនឹងធ្វើឱ្យអ្នកគ្មានកន្លែងណាត្រូវទៅក្រៅពីបន់ព្រះ”។

លោកបន្តថា “ប្រសិនបើប្រជាជនខ្ញុំ ដែលហៅឈ្មោះខ្ញុំ សុខចិត្តបន្ទាបកាយ និងបួងសួងមកខ្ញុំនិងងាកចេញពីអំពើអាក្រក់ នោះខ្ញុំនឹងស្តាប់ពីឋានសួគ៌ ហើយនឹងលើកលែងចំពោះអំពើបាបរបស់ពួកគេ ហើយនឹងព្យាបាលផែនដីរបស់ពួកគេឡើងវិញ”៕ ដោយ៖ កញ្ញាដាលីស

អ្នកកីឡាកាស ហូក ហូហ្គែន