អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះ​គេចខ្លួនបាត់ ដោយសារ​ករណី​ហិង្សា​ដោយ​ចេតនា​

587
ចែករម្លែក

ដោយ:បាយ័ន​/​សៀមរាប ​៖ ​នៅវេលា​ម៉ោង​១៧​ល្ងាច ថ្ងៃទី​៤ ខែមករា​ឆ្នាំ​២០១៩ មាន​ករណី​ហិ​ង្សា​ដោយ​ចេតនា​កើតឡើង​នៅ​ចំណុច ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​មា្ន​ក់ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយ​បណ្តាលឱ្យ​ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន បងប្អូន​អ្នក​ស្គាល់​ជួយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ចំណែក​ជន បង្ករ​បាន​រត់គេចខ្លួន​។​

តាម​ប្រភពពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែ​ន បាន​ប្រាប់ថា មុនពេល​កើតហេតុ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​កម្លាំង​មូលដ្ឋាន ថា មាន​ករណី​ហឹ​ង្សា ដោយ​ចេតនា រវាង​បុរស​ម្នាក់​អាយុ​ប្រហែល ឮជាង​១០​ឆ្នាំ បាន​យក​ឈើ​ជ្រុងមួយ​កំណាត់​វាយ​ទៅលើ​ជនរងគ្រោះរត់​ម៉ូតូឌុប បណ្តាលឲ្យបែកក្បាល ហូរឈាម​(​របួសធ្ងន់​)​ត្រូវ​បាន​ពួកគាត់ ជួយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ហើយជន បង្ករ​បាន​រត់គេចខ្លួន។ ខណៈពេល​នោះ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ត្រូវបាន​ជនសង្ស័យ​គេចខ្លួនបាត់។ ចំណែក​ជនរងគ្រោះ​ពួកគាត់​នាំគ្នា​ដឹក​យកទៅ​ពេទ្យ​បាត់​។​ប្រភព​បាន​បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ អោក សុគន្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​កន្លែងកើតហេតុ ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​យក​ដំបង​ឈើ​ជ្រុង​ប្រវែង​២​ម៉ែត្រ​វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ វ៉ា សុវណ្ណ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង់​ម៉ូតូ​រស់នៅ (​ភូមិ ឃុំ​)​ជាមួយគ្នា បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល​ប្រវែង​៤​ស​.​ម ហើយ ជនរងគ្រោះ​បាន​បញ្ជូន សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ចំណែក​ជន បង្ករ​បាន​រត់គេចខ្លួន​។​

បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុកអន្លង់វែង កំពុង​ស្រាវជ្រាវស្វែងរកជនសង្ស័យ​យកមក​ផ្ត​នា្ទ​ទោស​ទៅតាម​ផ្លូវច្បាប់​៕​B/