អ្នកជំងឺ​កូ​រ៉ូ​ណា​វាយ​គ្រូពេទ្យ​ជាំ​ពេញមុខ ពេល​ព្យាយាម​គេច​ពី​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក

160
ចែករម្លែក

អ្នកជំងឺ​កូ​រ៉ូ​ណា ជនជាតិ​នី​ហ្សេ​រី​យ៉ា ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​វាយដំ និង​ខាំ​មុខ​គិ​លា​នុប​ដ្ឋា​យ កា​ជន​ជាតិចិន យ៉ាង​សាហាវ ពេល​ប៉ុនប៉ង​រត់គេច​ពី​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​។​
​ ​
​ជនល្មើស​ឈ្មោះ អូ​កុន​ក្វុ​ន​វ៉ូ​យេ ជីកា ប៉ា​ទ្រី​ក (Okonkwonwoye Chika Patrick) វ័យ ៤៧ ឆ្នាំ​ដែល​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​តាំងពី​ថ្ងៃទី​២៣ ខែមីនា បាន​ប្រើ​អំពើហិង្សា​ទៅលើ គិលានុបដ្ឋាយិកា​ត្រកូល វ៉ាង (Wang) បន្ទាប់ពី​អ្នកគ្រូ​ពេទ្យ​រូបនេះ​ព្យាយាម​ឃាត់​ជនល្មើស មិនឱ្យ​រត់ចេញ​ពី​បន្ទប់​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​គ័ង​ចូ​វ (Guangzhou) ប្រទេស​ចិន កាលពី​ថ្ងៃ​ពុធ ទី​០១ ខែមេសា​។​
​ ​
​តាមរយៈ​រូបភាព​គួរឱ្យ​ខ្លោចចិត្ត​ទាំងនេះ គិលានុបដ្ឋាយិកា​ដែល​នៅលើ​ផ្ទៃមុខ និង​កមាន​សុទ្ធ តែ​ស្នាម​ជាំ និង​ដាច់រយះ​បាន​ស្រែកយំ​ដោយ​ការឈឺចាប់ និង​ភ័យខ្លាច​។
​ ​
​ប៉ូលិស​មូលដ្ឋាន​និយាយថា ពេលនេះ​អ្នកជំងឺ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​កំពុង​ទទួល​ការ ព្យាបាល​ក្រោម​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក និង​មាន​ប៉ូលិស​យាមកាម​។ ជននេះ​នឹងត្រូវ ទទួល​ការផ្ដន្ទាទោស​តាមច្បាប់​ប្រទេស​ចិន បន្ទាប់ពី​ជាសះស្បើយ​ពី​ជំងឺ​៕ ប្រែ​សម្រួលៈ ខុម​