អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​មាន​ហានិភ័យ​ខ្ពស់​កើត​មហារីក​

1552
ចែករម្លែក

ការស្រាវជ្រាវ​មួយ​ទើប ប្រកាស​បាន​ព្រមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន ដោយសារ​ស្រា (​ហៅ​កាត់​ថា MAFLD) មាន​ហានិភ័យ​ខ្ពស់​នៅក្នុង​ការកើត មហារីក​ថ្លើម ។​
​ ​
​ក្នុងការ​ស្រាវជ្រាវ​ប្រកា​ស លើ​ទស្សនា​វ​ដ្តី​ជំនាញ Gastroenterology នៅ ថ្ងៃទី​៤ ខែកញ្ញា​ពួក​ជំនាញការ​នៅ សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​មួយ​នៅ អាម៉េរិក​បាន​សន្និដ្ឋាន​ថា អ្នក​កើត NAFLD មាន​ហានិភ័យ​ខ្ពស់​កើត​មហារីក​ថ្លើម ។
​ ​
​ប្រធាន​ក្រុម​ស្រាវជ្រាវ លោក ហ្វា​ស៊ី​ហា កាន់​វាល (Fasiha Kanwal) បាន​ព្រមាន​ថា MAFLD ជា​មូលហេតុ​ជួរ មុខ​នាំ​ដល់​បណ្តា​ជំងឺ​រ៉ាំរ៉ៃ​នៅ​អាម៉េរិក​, ឥទ្ធិពល​ដល់​ប្រមាណ​៣០​ភាគរយ​នៃ ចំនួន​ប្រជាជន​ប្រទេស​នេះ ។​
​ ​
​ខ្លាញ់​រុំ​ថ្លើម​ភាគច្រើន​ផ្តើម ចេញពី​ការ​លើស​ទម្ងន់​, ធាត់ និង​ជំងឺ ទឹកនោមផ្អែម​, ធ្វើឱ្យ​កើន បរិមាណ ខ្លាញ់​នៅ​ថ្លើម ដោយ​មិនចាំបាច់​ត្រូវ ទទួលទាន​ស្រា​ច្រើន​ឡើយ ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​បាន​ទូន្មាន អ្នកមាន NAFLD និង​ក្រឹ​ន​ថ្លើម​ធ្ងន់ធ្ងរ​គួរ​ត្រូវបាន​ត្រួតពិនិត្យ ល្អិតល្អន់ បង្ការ​ហានិភ័យ​កើត​មហារីក​ថ្លើម ។​
​ ​
​លទ្ធផល​បង្ហាញថា ក្នុងចំណោម​មនុស្ស​៥០.០០០​នាក់ មាន ថ្លើម​ល្អ​នោះ មានតែ​ម្នា​ក់កើត មហារីក​ថ្លើម ។ ក្នុងពេល​អ្នក​កើត NAFLD តែ ៥.០០០​នាក់ គឺមាន​ម្នាក់​កើត​មហារីក ។​
​ ​
​សមាគម​ស្រាវជ្រាវ​អំពី​ថ្លើម របស់​អាម៉េរិក​ឱ្យដឹងថា បច្ចុប្បន្ន​ពុំមាន​ថ្នាំ​ព្យាបាល NAFLD នៅឡើយ​ទេ ។​
​ ​
​ក្រុម​វេជ្ជបណ្ឌិត​បាន​អះអាង ថា “​ការ​ទទួលទាន​ត្រឹមត្រូវ និង​សង្វាត ហាត់ប្រាណ ជួយ​បន្ថយ ហានិភ័យ​ជំងឺ NAFLD ។ ពេល​ត្រូវ​បានកំណត់​កើត NAFLD នោះ អ្នកជំងឺ​ត្រូវ​ទៅ​ជួប វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ពិគ្រោះ យោបល់ ហើយ​សំខាន់បំផុត គឺ​ត្រូវ បញ្ចុះទម្ងន់ ប្រសិន លើស​ទម្ងន់ ឬ​ធាត់​” ៕ ប្រែ​សម្រួល​: រតនៈ​

អ្នកជំនាញការ​ទូន្មាន​មិនត្រូវ​មើលស្រាល ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​គួរ​សង្វាត​ហាត់ប្រាណ​