អ្នកដំណើរ​សុវត្ថិភាព បន្ទាប់ពី​យន្តហោះ​ធ្លាក់ចូល​សមុទ្រ​នៅ​មីក្រូ​នេ​ស៊ី​

784
ចែករម្លែក

ទូកតូចៗមួយកងបានជួយសង្រ្គោះអ្នកដំណើរនិងសមាជិកនាវិកទាំង៤៧នាក់នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍Air Niuginiមួយដែលបានធ្លាក់ចូលក្នុងសមុទ្រនៅមិនឆ្ងាយពីអាកាសយានដ្ឋាននៅក្នុងប្រជាជាតិក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដ៏តូច មីក្រូនេស៊ី កាលពីថ្ងៃសុក្រទី២៨កញ្ញា។

ជីមមី អេមីលីអូ នាយកគ្របគ្រងនៃអាកាសយានដ្ឋានបានប្រាប់អ្នកសារព័ត៌មានថា “យន្តហោះប្រុងចុះចត តែធ្លាក់ចូលក្នុងសមុទ្រ។យើងមិនដឹងថាមានរឿងអ្វីកើតឡើងទេ…មនុស្សក្នុងយន្តហោះទាំងអស់ត្រូវបានជួយ សង្រ្គោះដោយទូក គឺអ្នកដំណើរ៣៦នាក់និងសមាជិកនាវិក១១នាក់ ។មានតែយន្តហោះលិចក្នុងទឹក”៕

យន្តហោះ Boeing 737បានធ្លាក់ចូលបឹងជាប់សមុទ្រនៅម៉ោងប្រមាណ៩កន្លះព្រឹកថ្ងៃសុក្រ តែមនុស្សក្នុងយន្តហោះត្រូវបានសង្រ្គោះ