អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញកែប ជុតិម៉ា ចុះសួរសុខទុក្ខនិងអប់រំប្រជាពលរដ្ឋនៅសហគមន៍អន្លង់គងថ្មី, ដើម្បីចូលរួមប្រយុទ្ធប្រឆាំង COVID-19

86
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ លោក កែប ជុតិមា អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សប្រជា ជនកម្ពុជាចុះជួយខណ្ឌដង្កោ ចូលរួមដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោក ជ គឹមស័រ អភិបាលរហខណ្ឌ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋនៅសហគមន៍អន្លង់គងថ្មី ក្នុងសង្កាត់ដង្កោ ខណ្ដង្កោ ដើម្បីអប់រំនិងចូលរួមប្រយុទ្ធប្រឆាំង COVID-19។

ក្នុងឱកាសនោះលោក កែប ជុតិមា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ សូមបងប្អូនថែទាំអនាម័យខ្លួនយើងជាប់ជាប្រចាំ ហើយចៀសវាងកុំនៅជុំគ្នាច្រើន យើងឧស្សាហ៍លាងដៃដោយសាប៊ូ ។ បញ្ហាមិនធ្ងន់ធ្ងរទេ តែបញ្ហាសំខាន់ គឺយើងមិនបានដើរលេងទៅណា ។ បើបងប្អូនមានបញ្ហាក្តៅខ្លួន សូមបងប្អូនប្រាប់អាជ្ញាធរភូមិ សមត្ថកិច្ច ហើយយើងត្រូវទៅពេទ្យភ្លាម បើបងប្អូនសង្ស័យថា អត់ស្រួល ពិសេសអ្នកមកពីក្រៅ ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ច ។ សម្តេចតេជោ លោកយកចិត្តទុកដាក់ណាស់ គឺសម្តេចធ្វើយ៉ាងណាមិនអោយបងប្អូនរងគ្រោះដោយសារជំងឺ COVID-19 រាតត្បាតនេះទេ ។

លោកបានថ្លែងបញ្ជាក់ថា៖ «យើងមិនមែនការពារតែខ្លួនយើងនោះទេ គឺយើងការពារដល់គ្រួសារ ប្រពន្ឋ កូនយើង ពិសេសការពារដល់សហគមន៍យើង ព្រោះជំងឺនេះឆ្លងលឿនណាស់ តែមិនធ្វើអោយស្លាប់នោះទេ បើយើងការពារអនាម័យបានល្អនោះ» ។

ក្នុងឱកាសនោះ លោក កែប ជុតិមា ប្រធានក្រុមការងារ បានលើកឡើងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដោយសង្កត់ធ្ងន់ពីគ្រោះថ្នាក់នៃជំងឺឆ្លងកូវីដ១៩ COVID-19 ដែលមកទល់បច្ចុប្បន្ននេះ ជំងឺដ៏កាចសាហាវនេះ បានឆ្លងជាសកលនៅស្ទើរគ្រប់ប្រទេសលើពិភពលោក។ដោយឡែកនៅកម្ពុជាយើង ទោះបីជំងឺនេះមិនទាន់ឆ្លងរាលដាលធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជំងឺជាសះស្បើយខ្លះក៏ដោយក្តី ប៉ុន្តែមិនទាន់មានសញ្ញាស្រាកស្រាន្តនៅឡើយទេ។ហេតុនេះយើងត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបន្តទៅទៀតតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលជាអាទិ៍៖ ការរស់នៅមានអនាម័យខ្ជាប់ខ្ជួន លាងដៃដុសសាប៊ូញឹកញាប់ ក្នុងទំនាក់ទំនងគ្នាទៅវិញទៅមកត្រូវរក្សាគំលាតសមស្របនិងពាក់ម៉ាសការពារផ្លូវដង្កើម ពិសេសចៀសវាងដាច់ខាតការប្រមូលផ្តុំមានមនុស្សច្រើន។ល។

ទន្ទឹមនោះ ត្រូវរួបរួមសាមគ្គីគ្នារក្សាប្រក្រតីភាពជីវិតរស់នៅប្រចាំថ្ងៃ ការពារសុខភាពផ្ទាល់ខ្លួននិងគ្រួសារ ការពារសុខភាពសាធារណៈ ដើម្បីបង្ការទប់ស្កាត់ដាច់ខាតមិនឱ្យជំងឺនេះឆ្លងរាលដាលក្នុងសហគមន៍ ពិសេសក្នុងស្ថានភាពជាក់ស្តែងនៃចលនា ពលករអ្នកមកពីក្រៅ និងក្រៅប្រទេសវិលត្រឡប់មកកាន់មូលដ្ឋានភូមិ ស្រុកកំណើតរបស់ខ្លួនវិញ។ម្យ៉ាងវិញទៀត ត្រូវចេះសាមគ្គីជួយយកអាសារគ្នាទាំងក្នុងពេលមានគ្រោះភ័យនៃជំងឺឆ្លង COVID-19 ទាំងក្នុងពេលពុះពារឆ្លងកាត់ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិ COVID-19 នេះ ទៅលើសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងសហគមន៍។

ក្នុងឱកាសនោះដែរលោក ជ គឹមស័រ អភិបាលរងខណ្ឌដង្កោ និងជាអនុប្រធានអចិន្ត្រៃយ៍បក្សខណ្ឌដង្កោ បានអោយដឹងថា នាពេលនេះដើម្បីចូលរួមថែរក្សាអនាម័យ និងទប់ស្កាត់ការឆ្លងមេរោគ COVID-19 លោក កែប ជុតិមា បានផ្តល់ក្រមា និងអង្ករ ដល់មេគ្រួសារបក្ស ចំនួន១២០នាក់ និងថវិកា សមាជិកបក្ស ចំនួន ៧០នាក់ផងដែរ៕/B