អ្នកនយោបាយ​ម៉ាឡេស៊ី លោក អាន់​វ៉ា បញ្ជាក់​ជា​ថ្មី​ថា​លោក​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​កិច្ចប្រជុំ​Apec

265
ចែករម្លែក

​អ្នកនយោបាយ​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម​បាន​និយាយ​ថា​នាយក​រដ្ឋមន្ត្រី លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត​នឹង​នៅតែ​បន្ត​កាន់​អំណាច​រហូតដល់​ក្រោយ​ពី​កិច្ច​​ប្រជុំ​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (Apec) នៅ​ខែ​វិច្ឆិកា​។​

​ប្រទេស​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​Apec នៅ​ឆ្នាំ​នេះ​។​

​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ខ្ញុំ​ចង់ឱ្យ​លោក​ដឹកនាំ​ប្រទេស​រហូត​ដល់​កិច្ចប្រជុំ​Apec បញ្ចប់​។ ប៉ុន្តែ​បញ្ហា​នេះ នឹង​នឹង​​ត្រូវ​បានសម្រេច​ដោយ​កិច្ចប្រជុំ​ប្រធាន​ក្រុមប្រឹក្សា​សម្ពន្ធភាព​Pakatan Harapan នៅ​ថ្ងៃទី​២១​ខែ​កុម្ភៈ​”​។

​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ជា​នាយករដ្ឋមន្ត្រី​រង់​ចាំ​នេះ ក៏​បាន​និយាយ​លើកឡើង​អំពី​ការ​ខំប្រឹងប្រែង​នានា​របស់​មនុស្ស​មួយចំនួន​ដើម្បី​រក្សា​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ឱ្យ​កាន់​អំណាច​រហូតដល់​ដំណាច់​អាណត្តិ​នៅ​ឆ្នាំ ២០២៣ ។​

​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​និយាយថា​”​នៅក្នុង​ការប្រជុំ​មួយ​លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត​និង​ខ្ញុំ​បាន​ពិភាក្សា​អំពី​ការផ្លាស់ប្តូរ​អំណាច​។​ខ្ញុំ​បាន​លើកយក​បញ្ហា​នេះ​​មក​ពិភាក្សា​…”៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​គេ​ដឹងថា​ជា​នាយករដ្ឋមន្ត្រី​រង់ចាំ​ចូលកាន់​តំណែង​យូរ​ជាងគេ​ក្នុង​លោក​