អ្នកនិពន្ធរឿង Harry Potter លោកស្រី ជេឃេ រ៉ូលលីង និយាយថាជាសះស្បើយទាំងស្រុងពីជំងឺមួយទំនងជាកូរ៉ូណា

155
ចែករម្លែក

អ្នកនិពន្ធរឿង Harry Potter លោកស្រី ជេឃេ រ៉ូលលីង និយាយកាលពីថ្ងៃចន្ទទី៦មេសាថា លោកស្រីជាសះស្បើយទាំងស្រុងពីករណីសង្ស័យកូវីដ១៩ ក្រោយឈឺអស់ពីរសប្តាហ៍។

លោកស្រីបានសរសេរនៅលើគណនី Twitter ថា “សម្រាប់ពីរសប្តាហ៍ចុងក្រោយនេះ ខ្ញុំមានរោគសញ្ញាទាំងអស់នៃកូវីដ១៩ (តែមិនបានធ្វើតេស្តទេ)”។ លោកស្រីបានចែករំលែកផងដែរនូវវីដេអូមួយពន្យល់អំពីបច្ចេកទេសដកដង្ហើម ដែលបានជួយលោកស្រីជម្នះលើរោគសញ្ញាអាក្រក់បំផុតបាន និង ត្រូវបានណែនាំដោយស្វាមីរបស់លោកស្រី ដែលជាដុកទ័រនៅចក្រភពអង់គ្លេស។

លោកស្រីបានបន្ថែមថា “ខ្ញុំបានជាសះស្បើយទាំងស្រុង និងចង់ចែករំលែកបច្ចេកទេស ដែលណែនាំដោយវេជ្ជបណ្ឌិត មិនចំណាយអស់មួយសេន និងគ្មានផលប៉ះពាល់ ប៉ុន្តែអាចជួយអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកបានយ៉ាងច្រើន ព្រោះខ្ញុំសាកល្បងរួចហើយ”។

លោកស្រីរ៉ូលលីង អាយុ ៥៤ ឆ្នាំ ដែលសៀវភៅរឿងភាគ Harry Potter របស់លោកស្រីនិងក្រោយមកខ្សែភាពយន្តជាបន្តបន្ទាប់របស់លោកស្រីមានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក គឺជាតារាល្បីចុងក្រោយបំផុតមួយរូប ដែលប្រកាសថាពួកគេជាសះស្បើយពីជំងឺ ដែលបង្កឡើងដោយវីរុសកូរ៉ូណា ដែលបានឆក់យកជីវិតមនុស្សជាង ៧ ម៉ឺននាក់ជុំវិញពិភពលោក។

តារានិងជនល្បីជាច្រើនរូបទៀតក៏ជាសះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ដែរ ក្នុងនោះរួមមាន លោកថម ហាំង និងប្រពន្ធគាត់ឈ្មោះ អ៊ីឌ្រីស អែលបា តារាចម្រៀងប៉ុបអាម៉េរិក នាងភីង និង រជ្ជទាយាទអង់គ្លេស ព្រះអង្គម្ចាស់ឆាល៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ជេឃេ រ៉ូលលីង ជាសះស្បើយទាំងស្រុងពីរោគសញ្ញាសង្ស័យកូវីដ១៩