អ្នកភូមិ​ឥណ្ឌូនេស៊ី​ស្លៀកពាក់​ជា​ខ្មោច​ដើម្បី​បន្លាច​អ្នកស្រុក​ឱ្យ​ចូល​ក្នុងផ្ទះ​

180
ចែករម្លែក

​ក្រុមយុវជន​ក្នុងភូមិ​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ស្លៀកពាក់​ធ្វើ​ជា​ខ្មោច​ដើម្បី​បំភ័យ​មនុស្ស​ឱ្យនៅតែ​ក្នុងផ្ទះ ចំ​ពេល​មាន​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​

​ពួក​អ្នក​ភូមិ​នៅ​ភូមិ​កេពុ នៅ​កោះ​ចា​វ៉ា​(​ជ្វា​) ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ស្លៀក​ស​និង​ដើរ​ល្បាត​តាម​ដងផ្លូវ ដោយ​ស្ទុះ​សំដៅ​ទៅ​រក​អ្នកដើរ​តាមផ្លូវ ដែល​មិន​ដឹង​ខ្លួន​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ពួកគេ​អោយ​​អនុវត្ត “​គម្លាត​សង្គម​” គឺជា​អ្វី​ដែល​ទាក់ទង​ទៅនឹង​ការ​រឹតបន្តឹង​ការជួបជុំ​សារ​ធា​រណៈ​ឬ​ការ​ស្ថិតនៅ​ជិត​គ្នា​នៅ​តាម​សារ​ធា​រណៈ​ជា​ដើម​នោះ​។​

​ពួក​គេ​សង្ឃឹមថា ជំនឿ​ថា​មាន​ខ្មោច​បែប​នេះ​នឹង​ជួយ​ឱ្យ​មនុស្ស​ដែល​មាន​ជំនឿ​ខ្លាំង​ស្ថិត​នៅ​តែ​ក្នុងផ្ទះ​។​

​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១៣​ខែ​មេសា​ប្រទេស​ឥណ្ឌូនេស៊ី មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៤.៥៥៧ នាក់​និង​មនុស្ស​ចំនួន​៣៩៩​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកភូមិ​ឥណ្ឌូនេស៊ី​ស្លៀកពាក់​ជា​ខ្មោច​បែប​នេះ​ដើម្បី​បន្លាច​អ្នកស្រុក​ឱ្យ​ចូល​ក្នុងផ្ទះ​ក្នុងអំឡុងពេល​អនុវត្ត “​គម្លាត​សង្គម​”

វិថី​និង​ទីធ្លា​សាធារណៈ​ស្ទើរតែ​គ្មាន​មនុស្ស​នៅ​ក្រុង​ហ្សា​ការតា​