អ្នកវិទ្យាសាស្ត្រគ្រោងធ្វើតេស្តថ្នាំប្រឆាំងគ្រុនចាញ់លើបុគ្គលិកពេទ្យ៤ម៉ឺននាក់នៅអាហ្វ្រិកអឺរ៉ុបនិងអាស៊ី

215
ចែករម្លែក

ក្រុមអ្នកវិទ្យាសាស្ត្រនិងបុគ្គលិកពេទ្យនៅទូទាំងពិភពលោកគ្រោងនឹងទទួលការសាកល្បងថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ពីរប្រភេទ ដែលអាចជួយការពារពួកគេប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩។

ដូចដែលបានកត់សម្គាល់ដោយវេបសាយ Science អ៊ីចឹង ការសាកល្បងនេះនឹងរួមបញ្ចូលទាំងវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាចំនួន ៤ ម៉ឺននាក់នៅអាស៊ីអាហ្រ្វិកនិងអឺរ៉ុបដែលនឹងត្រូវគេផ្តល់ឱ្យនូវថ្នាំ Chloroquine ឬ ថ្នាំ Hydroxychloroquine ដែលជាប្រភេទថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ស៊េរីចាស់។

យោងតាម Science បានឱ្យដឹងថា ថ្នាំទាំងនេះនឹងត្រូវបានប្រើក្នុងយុទ្ធសាស្ត្រមួយ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការការពារមេរោគហ៊ីវ ហៅថា PrEP និង អាចចាប់ផ្តើមនៅខែនេះ ទោះបីជាអ្នកស្រាវជ្រាវជំងឺគ្រុនចាញ់ម្នាក់ ឈ្មោះថា ម៉ាត់ធូ វ៉ាយ ហៅវាជា “ដំណើរការការិយាធិបតេយ្យដ៏លំបាកមិនគួរឱ្យជឿក៏ដោយ”។

លោកវ៉ាយ ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យម៉ាហ៊ីឌុលក្នុងទីក្រុងបាងកកបានប្រាប់វេបសាយ Science ថា “នៅក្នុងប្រព័ន្ធថែរក្សាសុខភាពដ៏ផុយស្រួយ ប្រសិនបើអ្នកចាប់ផ្តើមបាត់បង់គិលានុបដ្ឋាយិកានិងវេជ្ជបណ្ឌិតពីរបីនាក់ នោះប្រព័ន្ធពេទ្យទាំងមូលអាចដួលរលំ។ ដូច្នេះយើងបានដឹងថា អាទិភាពចម្បងគឺការពារពួកគេ”។

ការសាកល្បងនេះនឹងតម្រូវឱ្យអ្នកចូលរួមចោះៗនៅអាស៊ីលេបថ្នាំ Chloroquine រយៈពេល ៣ ខែ ខណៈពេលដែលថ្នាំ Hydroxychloroquine នឹងត្រូវផ្តល់ឱ្យអ្នកចូលរួមនៅអឺរ៉ុបនិងអាហ្វ្រិក។

អ្នកចូលរួមទាំងនោះនឹងត្រូវតម្រូវឱ្យរាយការណ៍អំពីកម្តៅក្នុងខ្លួនពួកគេតាមរយៈកម្មវិធី (App) ឬ វេបសាយមួយ ហើយបន្ទាប់មកអ្នកស្រាវជ្រាវនឹងប្រៀបធៀបអ្នកដែលមានរោគសញ្ញានិងអ្នកដែលគ្មានរោគសញ្ញា ក្រៅពីរោគសញ្ញាធ្ងន់ធ្ងរ។

ក្នុងចំណោមអត្ថប្រយោជន៍នៃការធ្វើតេស្តថ្នាំទាំងនោះគឺថា ថ្នាំទាំងនេះអាចរកបានភ្លាមៗ ហើយអាចផលិតទ្រង់ទ្រាយធំបានទាន់ពេលវេលា។

លោកវ៉ាយបានប្រាប់ Science ថា “ចំណុចទាក់ទាញរបស់ថ្នាំទាំងនេះគឺថាពួកវាអាចប្រើបានយ៉ាងងាយស្រួល ហើយយើងបានដឹងច្បាស់អំពីថ្នាំទាំងនោះស្រាប់”៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិកសុខាភិបាល៤ម៉ឺននាក់នៅអាស៊ីអាហ្វ្រិកនិងអឺរ៉ុបនឹងសាកល្បងថ្នាំគ្រុនចាញ់ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩