អ្នកវិទ្យាសាស្ត្រ​ទើប​រកឃើញថា មិនមែន​មានតែ​មនុស្ស​ទេ​ដែល​ស្ត្រី​មាន​អាយុកាល​ជា​មធ្យម វែង​ជាង​បុរស​

149
ចែករម្លែក

​តាមរយៈ​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មុនៗ យើង​សុទ្ធតែ​ដឹងថា ស្ត្រី​មាន​អាយុ កាល​ជា​មធ្យម​វែង​ជាង​បុរស​។

​ទោះជា​យ៉ាងណា ពេលនេះ​ការសិក្សា​ថ្មី​បាន​រកឃើញ​គួរឱ្យ ភ្ញាក់ផ្អើល​ថា​មិនមែន​មានតែ​មនុស្ស ទេ​ដែល​ស្ត្រី​មាន​អាយុកាល​ជា​មធ្យម​វែង​ជាង​បុរស ព្រោះ​សូម្បី​ថនិកសត្វ (​សត្វ​ចិញ្ចឹម​កូន ដោយ​ទឹកដោះ​) ញី​ក៏មាន​អាយុ​វែង​ជា​ថនិកសត្វ​ឈ្មោល​ដែរ​។
​ ​
ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ដឹកនាំ​ដោយ​លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ ឡឺ​ម៉េ​ត (Jean-François Lemaître) មកពី​មន្ទីរពិសោធន៍​ជីវមាត្រ និង​ជីវសាស្ត្រ​វិវឌ្ឍន៍ (Biometry and Evolutionary Biology Laboratory) ក្នុងប្រទេស​បារាំង និយាយថា ក្នុង​គ្រប់​ជាតិ​សាសន៍​ទាំងអស់​គឺ​ស្ត្រី​មាន​អាយុកាល ជា​មធ្យម​វែង​ជាង​បុរស​។​

​ពួកគេ​បាន​បញ្ជាក់ថា​សូម្បី​ថនិកសត្វ​ញី​ក៏មាន​អាយុកាល​ជា​មធ្យម​វែង​ជាង​ថនិកសត្វ​ឈ្មោល​ដែរ បន្ទាប់ពី​ការធ្វើ​តេស្ត​លើ​ថនិកសត្វ​ខុសៗ​គ្នា​ចំនួន ១០១ ប្រភេទ​រាប់​ចាប់ពី​ប្រចៀវ​រហូតដល់​តោ​។
​ ​
ពួកគេ​បាន​រកឃើញថា ថនិកសត្វ​ញី​មាន​អាយុ​វែង​ជាង​ថនិកសត្វ​ឈ្មោល​រហូតដល់​ទៅ ១៨,៦% ខណៈ​មនុស្ស​មាន​គម្លាត​ខុសគ្នា​ត្រឹមតែ ៧,៨%៕ ប្រែ​សម្រួលៈ​ខុម​