អ្នកស្រុក​ប្រទះឃើញ​គ្រោងឆ្អឹង​សត្វ​ចម្លែក​រសាត់​ទើរ​លើ​ឆ្នេរ​ស្កុ​តលែ​ន

242
ចែករម្លែក

​អាថ៌កំបាំង​ជុំវិញ​គ្រោងឆ្អឹង​សត្វ​ដ៏​ចម្លែក ដែល​បាន​រសាត់អណ្ដែត​មក​ទើរ​លើ​ឆ្នេរ​ខ្សាច់ ស្កុ​តលែ​ន អំឡុងពេល​ខ្យល់ព្យុះ​ស៊ី​អេ​រ៉ា (Storm Ciara) នៅតែ​ជា​ចម្ងល់​របស់​មហាជន​គ្មាន អ្នក​អាច​ស្រាយ​បាន​។​
​ ​
រូបភាព​សត្វ​ដ៏​អាថ៌កំបាំង​នេះ ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​នៅលើ​ឆ្នេរ Aberdeenshire កាលពី​ថ្ងៃអាទិត្យ សប្ដាហ៍​មុន នៅពេល​ស្កុ​តលែ​ន មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​ខ្យល់ព្យុះ ដែលមាន​ល្បឿន ១៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
​ ​
ខណៈ​អ្នកខ្លះ​យល់ថា​វា​ជា​គ្រោងឆ្អឹង​បា​ឡែ​ន ឬ​ដូ​ហ្វី​ន អ្នក​ខ្លះទៀត​យល់ថា​វា​ជា​ឆ្លាម thresher shark ដែល​គេ​ដឹងថា​តែងតែ​ចូលមកក្នុង​ដែនសមុទ្រ​អង់គ្លេស អំឡុង​រដូវក្ដៅ​។​
​ ​
ទោះជា​យ៉ាងណា សូម្បី​អ្នក​ជីវវិទ្យា​ផ្នែក​សត្វ​សមុទ្រ​ក៏​ងឿងឆ្ងល់​ដែរ ដោយ​សាស្ត្រាចារ្យ ដេវីដ លូ​សូ (David Lusseau) មកពី​សាកលវិទ្យាល័យ​ស្កុ​តលែ​ន University of Aberdeen លើកឡើងថា លោក​ត្រូវការ​ព័ត៌មាន​បន្ថែម​ដើម្បី​សិក្សា​ថា តើ​វា​ជា​សត្វ​អ្វី​ឱ្យ​ប្រាកដ​៕ ប្រែ​សម្រួលៈ​ខុម​