អ្នកស្លាប់ដោយសារកូវីដ១៩នៅ សហរដ្ឋអាម៉េរិកឡើងដល់ខ្ទង់ ១០.០០០ នាក់

118
ចែករម្លែក

ប្រជាជនអាម៉េរិកបានឃើញជាក់ស្តែងកាលពីថ្ងៃចន្ទទី៦មេសា គឺមិនត្រូវចុះចាញ់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះជាដាច់ខាត ខណៈព្រឹត្តិការណ៍នៃការស្លាប់ដល់ខ្ទង់ ១០.០០០ នាក់ បង្ហាញពីភាពសាហាវនៃជំងឺកូវីដ១៩។

សហរដ្ឋអាម៉េរិកបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេបំផុតនៅលើពិភពលោក ក្នុងនោះអ្នកស្លាប់កាន់តែមានចំនួនកើនឡើង និង មនុស្សរាប់លាននាក់កំពុងប្រឈមមុខនឹងលទ្ធភាពនៃការវិនាសហិនហោចសេដ្ឋកិច្ច។

អាជ្ញាធរនៅសប្តាហ៍នេះបានប្រាប់សហគមន៍ដែលកំពុងមានការភ័យខ្លាចឱ្យត្រៀមខ្លួនទទួលយកពេលវេលាដ៏អាក្រក់បំផុតនៅក្នុងវិបត្តិនេះ ព្រោះមេរោគនេះមិនទាន់ ឈានដល់កម្រិតកំពូលរបស់វានៅឡើយទេ។

សាកលវិទ្យាល័យចនហប់ឃីន ដែលមានមូលដ្ឋាននៅទីក្រុងបាល់ទីម័រ ដែលតាមដានចំនួនអ្នកឆ្លងវីរុសនេះ បាននិយាយថា យ៉ាងហោចណាស់មាន ៣៥៦.៩៤២ ករណីនៅសហរដ្ឋអាម៉េរិកត្រូវបានបញ្ជាក់ ក្នុងនោះមានអ្នកស្លាប់ ១០.៥២៤ នាក់។

មានតែអ៊ីតាលី (១៥.៨៧៧) និង អេស្ប៉ាញ (១៣.០៥៥) ប៉ុណ្ណោះដែលឃើញ ពលរដ្ឋរបស់ខ្លួនស្លាប់ច្រើនបំផុតដោយសារជំងឺរាតត្បាតដ៏សាហាវនេះ។

ទោះយ៉ាងណាមានពន្លឺនៃក្តីសង្ឃឹមខ្លះនៅរដ្ឋញូវយ៉កដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងមេរោគកូវីដ១៩នៅសហរដ្ឋអាម៉េរិក កន្លែងដែលមានអ្នកស្លាប់ជាង ៤.៧៥០ នាក់និងឆ្លងជាង ១៣០.០០០ នាក់នៅទូទាំងរដ្ឋ។

អភិបាលរដ្ឋញូវយ៉កលោក អ៊ែនឌ្រូ ឃូម៉ូ បាននិយាយកាលពីថ្ងៃចន្ទថា អត្រា មរណភាពបានធ្លាក់ចុះពីរថ្ងៃមកហើយ។ រដ្ឋនេះបានរាយការណ៍ពីករណីស្លាប់ថ្មីចំនួន ៥៩៩ ដែលស្រដៀងនឹងចំនួន ៥៩៤ កាលពីថ្ងៃអាទិត្យ និងជាការធ្លាក់ចុះពីចំនួន ៦៣០ ករណីកាលពីថ្ងៃសៅរ៍។

ប៉ុន្តែលោកអភិបាលរដ្ឋបានបញ្ជាឱ្យសាលារៀននិងអាជីវកម្មមិនចាំបាច់ត្រូវបន្តបិទទ្វារ រយៈពេល ៣ សប្តាហ៍ទៀត ដោយប្រាប់អ្នកយកព័ត៌មានថា “ពេលនេះមិនមែនជា ពេលវេលាត្រូវធ្វេសប្រហែសនោះឡើយ”៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកស្លាប់ដោយសារកូវីដ១៩នៅសហរដ្ឋអាម៉េរិកកើនឡើងដល់ ១០.៥២៤ នាក់ គិតត្រឹមថ្ងៃចន្ទទី៦មេសា